(ខេត្តបាត់ដំបង)៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្ដមសេនីយ៍ទោសាតគឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមគឺប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១២និង១៥នាទីលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចុះនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងដោយបានធ្វើការបង្ក្រាបករណី អំពេីលួចមានស្ថានទម្ងន់ទោស (គាស់សោរទ្វារថយន្តលួចយកទ្រព្យសម្បត្តិ )០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យ០១នាក់។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះចឹកបូរ៉ាភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងដែលជនសង្ស័យខាងលើកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០២១វេលាម៉ោង០២និង៣២នាទីរំលងអាធ្រាត្រនៅចំណុចភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងជនសង្ស័យបានធ្វេីសកម្មភាព គាស់សោរទ្វារថយន្តរួចលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះពេជ្រសុវណ្ណឆាយឌីភេទប្រុសអាយុ៣៨ឆ្នាំមានទីលំនៅខាងលើ។
សម្ភារៈបាត់បង់មាន
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក
-បណ្ណបេីកបរ០១សន្លឹក
-បណ្ណសម្គាល់យានយន្ត០២សន្លឹក
-កាត ATM០៣សន្លឹក
-រូបចម្លាក់ព្រះអង្គចំនួន០៣
-កូនកាបូបចំនួន០២
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរហូតមកដល់ពេលនេះត្រូវបានការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕