អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងរូប៊ីណេ និងរោងចក្រផលិតឧបករណ៍ជាង នៅក្រុងកំពង់សោម

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី12 ខែមេសា ឆ្នាំ2025 ម៉ោង 12:39 នាទី ល្ងាច

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងរូប៊ីណេ និងរោងចក្រផលិតឧបករណ៍ជាងដែលស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

photo_2025-04-11_22-24-11_2

លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។

photo_2025-04-11_22-24-08_2

 ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់ វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

photo_2025-04-11_22-24-49_2

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម