ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុជួប សំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជា ការពារ និងបុគ្គលិកអនាម័យទីក្រុង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែកុម្ភៈ ឆ្នាំ2025 ម៉ោង 3:38 នាទី ល្ងាច

ខេត្តព្រះសីហនុ:បុគ្គលិកអនាម័យរបស់ រដ្ឋក្រុងព្រះសីហនុ និងបងប្អូនប្រជាការពារចំនួន ២៣៧នាក់ នៅឆ្នេរព្រែកត្រែង ស្ថិតនៅ ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៥  ត្រូវបាន ឯក ឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និង សំណេះ សំណាល បន្ទាប់ពីលះបង់កម្លាំង កាយចិត្ត ក្នុងការចូលរួមជួយសំ អាត ទីក្រុង ក៏ដូចជាសោភ័ណ ភាពឆ្នេរព្រែកត្រែង ដែលកន្លងមកបាន។


          ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងកោតសរសើ របងប្អូនកងកម្លាំងទាំងពីរស្រុកក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសី ហនុ រួមទាំងក្រសួង/មន្ទីរទាំងបី រួមមានក្រសួងបរិស្ថាន ក្រសួង ឧស្សាហ៍កម្មរ៉ែ និងថាមពល និងក្រសួងសារធារណៈការ ជាខ្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួមជួយសំអាត ទីក្រុង ក៏ដូចជាសោភ័ណ ភាពឆ្នេរព្រែកត្រែង ដែលកន្លងមកបាន ទទួលរងនូវការប៉ះពាល់ដោយកំណក់កាកប្រេងដែលលេចចេញពី ការធ្លាយបំពង់បង្ហូរប្រេងដែលនៅក្បែរឆ្នេរ ជាលទ្ធផលបងប្អូន ប្រជាការពារ និងបុគ្គលិកអនាម័យរបស់រដ្ឋបាលក្រុង ក្រសួង/មន្ទីរ សហការជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា ឡូ សុគន្ធ បាននាំគ្នា សំអាត និងធ្វើអនាម័យបានយ៉ាងល្អ ដើម្បីធ្វើអោយឆ្នេរព្រែកត្រែង និងកន្លែងផ្សែងទៀតវិលទៅរកសភាពដូចដើមវិញ.


បន្ថែមពីនេះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ដើម្បី ទាក់ទាញភ្ញៀវទេសចរមកលេងបានច្រើន ហើយអោយពួកគាត់ ត្រលប់ទៅវិញជួយផ្សព្វផ្សាយពីខេត្តរបស់យើង អោយសក្តិសម ទៅនឹងឈ្មោះតារារះនៃទិសនីរតី គប្បីត្រូវតែមានអនាម័យ អោយ បានស្អាតជាប្រចាំ ទាំងសោភ័ណភាពឆ្នេរ ទីក្រុង និងបិរស្ថាន ស្អាតផងដែរ.
ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខរបស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋរហើយ សម្តេចធិបតី ក៏បានជូនពរបងប្អូនទាំងបានចូលរួមសម្អាត និងអនាម័យឆ្នេរ ទាំងអស់ជួបតែពុទ្ធពរទាំង៥ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតហើយ.


ឯកឧត្តម ម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ ក៏បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ចទាំងប្រាំស្រុក ជាពិសេស មន្ទីរបរិស្ថានជួយចាត់វិធានការ ការពារ និងធ្វើការចុះ ល្បាតជាប្រចាំក្នុងការការពារព្រៃឈើនៅតំបន់អភិរក្សក្បាលឆាយ ក៏ដូចជាការសម្អាតសោភ័ណភាពបរិស្ថានអោយមានសភាព ស្រស់បំព្រង ជាពិសេស ស្ទើរដល់បងប្អូនដែលនៅជាប់ផ្លូវជួយ ស្រោចទឹក និងថែទាំដើមឈើ និងផ្កាក្នុងសួនជាប្រចាំ.ដោយឡែកបងប្អូនប្រជាការពារ និងបុគ្គលិកសំអាតអនាម័យ ទីក្រុងទាំង ២៣៧នាក់ ទទួលបាននូវចរិកាឧបត្ថម្ភរបស់សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវក្នុងម្នាក់ ១០ម៉ឺ នរៀល ក្រុមហ៊ុន លី ជិន ឧបត្ថម្ភអង្ករក្នុងម្នាក់ ២០គីឡូក្រាម និង ឧកញ៉ា គិត ប៊ុន ឧបត្ថម្ភទឹកក្រូច ម្នាក់១កេះផងដែរ.។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម