កិច្ចប្រជុំអន្តរវិស័យ ជាមួយក្រុមហ៊ុន វ៉ុលថេន Volten

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី30 ខែឩសភា ឆ្នាំ2021 ម៉ោង 10:22 នាទី ល្ងាច

ភ្នំពេញ : នៅរសៀលម៉ោង 14:00-15:00 ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ និងជាទីប្រឹក្សាក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមប្រជុំជាមួយបណ្តាសមាជិករបស់ល្រុមហ៊ុននានា និង សមាជិក សមាជិកា នៃក្រុមហ៊ុន វ៉ុលថេន Volten ដែលជាក្រុមហ៊ុនដៃគូនាំចូលនូវ ផលិតផលសុខភាព ពីប្រទេសម៉ាឡេស៊ី ដូចជា កាហ្វេខ្ញីខ្មៅ VCafe ថ្នាំផលិតពីខ្ញីខ្មៅ Dr4 &Vr4 ដែលជា ឱសថព្យាបាល និងបំប៉នសុខភាព បំប៉នកម្លាំង ចំពោះអ្នកដែលមានបញ្ហាសុខភាព មិនប្រក្រតីផងដែរ ។

កិច្ចប្រជុំនេះផ្តោតសំខាន់បំផុតទៅលើកម្មវិធីអប់រំសុខភាព និងចែករំលែកចំណេះដឹងអំពីសារសំខាន់នៃរបបអាហារមានតុល្យភាព និងសារសំខាន់អាហារូបត្ថម្ភចំពោះដំណើរការមុខងារសរីរាង្គកាយមនុស្ស ជាពិសេសបញ្ជ្រាបនូវវិធានការការពារនិងទប់ស្កាត់ជំងឺមិនឆ្លង ដែលជាប្រភេទជំងឺកំពុង ពេញនិយម និងឆក់យកជីវិតមនុស្សជាច្រើន ព្រមទាំងបូមយកថវិកាមហាសាលពីអ្នកជំងឺ នាពេលបច្ចុប្បន្ននេះ ។

photo_2021-05-30_21-40-34

photo_2021-05-30_21-40-35

photo_2021-05-30_21-40-36 (2)

photo_2021-05-30_21-40-36

photo_2021-05-30_21-40-37

photo_2021-05-30_21-40-38


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម