បងប្អូនដែលចូលចិត្តញាំបាយមានបាក់ទូកជាប់ប៉ុសិច្បាស់ជាស្គាល់គាត់ហេីយ
លោកស័ក្ត៤កន្លះ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ត្រូវគេបាញ់សម្លាប់ ជាច្រេីនគ្រាប់
ភ្នំពេញ ៖ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានគេបាញ់សម្លាប់ នៅវេលា ម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះសំណាក់ សាំង ហ៊រទៀន នៅតាមបណ្តោយ មហាវិថីសហពន្ធរុស្សុី ជាប់របងព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ រ៉េត សុីណែត (ហៅញ៉ក់) ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល រាជធានីភ្នំពេញ ជិះរថយន្តម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-3738 ចំណែកជនដៃដល់ ជិះរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប2A-4546 ។
តាមសម្ដីបុរសម្នាក់ បានរៀបរាប់ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញរថយន្តជនរងគ្រោះ បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តជនដៃដល់ បានបើក ស្របទិសគ្ន បានមកបុកចំគូថរថយន្តជនរងគ្រោះ ផ្នែកខាងក្រោយ បណ្ដាលឲ្យបែកស្តុប និងឆ្កូតកាងបន្តិចបន្តួច ។
ប្រភពបន្តថា ភាគីទាំងពីរ ក៏ចុះសម្របសម្រួលគ្នា ដោយ មិនមានការជជែក តឹងសរសៃកនោះទេ គ្រាន់តែភាគីខាងរថយន្តហ្វត ឱ្យខាងរថយន្តបង្ក យកទៅជួសជុល អោយស្អាតដូចដើមវិញ តែប៉ុណ្ណោះ ។ ស្រាប់តែពេលនោះ ភាគីជនដៃដល់ម្នាក់ បានឡើងលើរថយន្ត បញ្ឆេះម៉ាសុីន និងបក្ខពួក២នាក់ទៀត បានដកកាំភ្លើងខ្លី បាញ់ជនរងគ្រោះចំនួន៩គ្រាប់ បណ្ដាលឱ្យត្រូវចំក្បាល ចំដើមទ្រូង និងពោះបានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ។
បច្ចុប្បន្នកម្លាំង សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕