សមាគមយានយន្តកម្ពុជា ស្នើររដ្ឋាភិបាលរកដំណោះស្រាយលើការនាំចូល និងតម្លៃរថយន្តលក់លើទីផ្សារ

សេដ្ឋកិច្ចថ្ងៃច័ន្ទុ ទី17 ខែឩសភា ឆ្នាំ2021 ម៉ោង 6:09 នាទី ល្ងាច

ភ្នំពេញ ៖ លោកប្រធានសមាគមអ្នកលក់យានយន្តកម្ពុជា បានដាក់លិខិតមួយទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំការបកស្រាយបំភ្លឺ និងស្នើសុំផ្អាកការអនុវត្តការកំណត់លក្ខខណ្ឌ និងវិធានការមួយចំនួនលើការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខ។

យោងតាមលិខិតស្នើសុំការស្រាយបំភ្លឺ និងស្នើសុំផ្អាកការអនុវត្ត ដែលទូរទស្សន៍ព័តមាន ប៊ីធីវី ទទួលបាននៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឈុន គឹម ស្រ៊ុន ប្រធានសមាគមអ្នកលក់យានយន្តកម្ពុជា ឬហៅកាត់ថា ខាដា (CADA) ជាសមាគមចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ បានលើកឡើងថា សំណើរនេះ គឺដើម្បីស្នើសុំការឱ្យបកស្រាយបំភ្លឺលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១០ ខែធ្នូកន្លងទៅ។

លោកបញ្ជាក់ថា ចាប់តាំងពីការអនុវត្តប្រកាសស្តីពីនីតិវិធីសម្រាប់ការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខក្នុងឆ្នាំ២០១៦ របស់ក្រសួងពាណិជ្ជកម្មរួចមក យើងខ្ញុំជាម្ចាស់អាជីវកម្មលក់រថយន្ត ឬឃ្លាំងរថយន្តដែលនាំចូលរថយន្តសម្រាប់លក់ឱ្យអតិថិជនក្នុងស្រុកទទួលរងផលប៉ះពាល់ និងសម្ពាធ និងរាំងស្ទះដល់ការលក់រថយន្តថ្មីពីសំណាក់ក្រុមហ៊ុនលក់រថយន្តផ្តាច់មុខនៅក្នុងស្រុក។
បន្ថែមលើនេះ សមាគមទើបតែទទួលបានព័ត៌មានពីបណ្តាញសង្គម អំពីលិខិតរបស់ក្រសួងសេដ្ឋកិច្ចដែលមានខ្លឹមសារ ដូចជា បូកបន្ថែម ៥ភាគរយ លើតម្លៃគិតពន្ធគយ,បុគ្គលនាំចូលមិនអាចលក់ ឬផ្ទេរកម្មសិទ្ធិរថយន្តទៅបុគ្គលផ្សេង មុនពេលចុះបញ្ជីធ្វើផ្លាកលេខ រថយន្តជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើង។ បុគ្គលដែលមិនអនុវត្តតាមលក្ខខណ្ឌដូចមានចែងខាងលើ នឹងត្រូវទទួលរងនូវទោសទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ដែលនឹងត្រូវអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២១ខាងមុខ។
ប្រភភដែលបន្ថែមថា ការចាប់ផ្តើមអនុវត្តដោយរហ័ស និងពុំមានការចែករំលែកព័ត៌មានឱ្យបានទូលំទូលាយ ប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មមួយនេះ ដូច្នេះការស្នើសុំខាងលើនេះ សមាគមសង្ឃឹមថា មានការយោគយល់ និងមានដំណោះស្រាយយ៉ាងឆាប់រហ័ស ខណៈដែលការដាក់ឱ្យអនុវត្តលើលិខិតខាងលើ គឺជាការដាក់សម្ពាធថ្មីមួយដែលអាចបណ្តាលឱ្យអាជីវកម្មលក់រថយន្ត និងអាជីករក្នុងស្រុកដទៃទៀតមិនអាចទទួលយកបាន ព្រមទាំងមិនទាន់អាចរៀបចំលក្ខណៈសម្បត្តិដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មីមួយនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម