អាហារ​ប៉ូវ​ផ្លូវភេទ​ ១១​មុខ​អាច​បង្កើន​សមត្ថភាព​ផ្លូវភេទ

ចំណេះដឹងទូទៅថ្ងៃពុធ ទី16 ខែធ្នូ ឆ្នាំ2020 ម៉ោង 6:40 នាទី ល្ងាច

អាហារ​ប៉ូវ​ ​ដែលយើង​មើល​រំលង​ ​តែ​អាច​មាន​ប្រសិទ្ធភាព​លើ​ជីវិត​ស្រណុកស្រួល​របស់​លោក​អ្នក​។ ដើម្បី​បង្កើន​សមត្ថភាព​ផ្លូវភេទ​របស់​លោកអ្នក សូម​ស្វែងយល់​ពី​អាហារ​មួយ​ចំនួន​ដែល​រួម​ចំណែក​ដល់​សេចក្ដីសុខ​លើ​គ្រែ​។

 

១. ស៊ុត

ស៊ុត​ឆៅ​ហាក់​ដូចជា​បង្ហាញ​ពី​ភាព​សិចស៊ី ប៉ុន្ដែ​តាម​ការពិត​ស៊ុត​ឆៅ​ក៏​មាន​សមត្ថភាព​បង្កើន​កាម​តម្រេក​របស់​អ្នក​។ ភាព​សម្បូរ​បែប​នៅក្នុង​វីតាមីន B5 និង B6 ស៊ុត​ក៏​អាច​ធ្វើឲ្យ​មាន​តុល្យភាព​រវាង​កម្រិត​អ័រម៉ូន និង​ការ​ទប់ទល់​នឹង​អារម្មណ៍​ស្រេ្តស​ផង​ដែរ​។

 

២. ផ្លែ​ប៉េងប៉ោះ

ផ្លែ​ប៉េងប៉ោះ​អាច​ជួយ​ទប់​អារម្មណ៍​ញាប់ញ័រ​មុន​ពេល​ប្រតិបត្ដិការ និង​បង្កើន​សមត្ថភាព​គ្រប់គ្រង​សាច់ដុំ​ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ធូរស្រាល និង​បង្កើន​អនុភាព​ល្អ​ប្រសើរ​។

 

4_1

៣. ផ្លែ​ប៊ើ

វីតាមីន E ជួយ​រាងកាយ​អ្នក​ឲ្យ​បង្កើត​អ័រម៉ូន​ជាច្រើន ដូចជា អ័រម៉ូន​ភេទ​របស់​បុរស អ័រម៉ូន​ឡើង​ខ្លួន​របស់​ស្ដ្រី អ័រម៉ូន​ដំណើរ​មាន​រដូវ ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ឈាម និង​ជួយ​បង្កើត​អារម្មណ៍​ផ្លូវភេទ​។

6_1

៤. ខ្ទឹម​ស

ខ្ទឹម​ស​អាច​ធានា​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផ្លូវភេទ​របស់​លោក​អ្នក​ដែល​មាន​អាលីស៊ីន ជា​គ្រឿងផ្សំ​ម្យ៉ាង​ដែល​បង្កើន​លំហូរ​ឈាម និង​ពង្រីក​សរសៃ​ឈាម​។ ប៉ុន្ដែ កុំ​ភ្លេច​ជម្រះ​ក្លិន​ខ្ទឹម​មុន​ពេល​ថើប​ផង​។

 intro-1556037363

៥. ផ្កាខាត់ណា​ប្រូខូលី

ទាំង​ឆៅ ឆា​ត្រឡប់ ឬ​ចម្អិន​ឆ្អិន បន្លែ​ប្រភេទ​នេះ​ផ្ទុក​នូវ​វីតាមីន C ដ៏សម្បូរ​ហូរហៀរ ដែល​អាច​ជួយ​ដល់​ចលនា​ឈាម​រត់​ទៅកាន់​ប្រដាប់ភេទ ហើយ​ក៏​ជួយ​ដាស់​អារម្មណ៍​ភាគី​សក់វែង​ផង​ដែរ​។

7_1

៦. ផ្លែ​ឪឡឹក

ឪឡឹក​ផ្ទុក​ជាតិ​ស៊ីត្រាល់លីន (citrulline) ដែល​ជួយ​បង្កើន​ចំនួន​អាស៊ីដ​នីទ្រីក​អុកស៊ីត​នៅក្នុង​រាងកាយ​។ នៅពេល​កម្រិត​នីទ្រីកអុកស៊ីត​ឡើង​ខ្ពស់ សរសៃ​ឈាម​បាន​សម្រាក និង​មាន​ដំណើរ​ញាប់ ដែល​បង្ហាញ​ថា អ្នក​នឹង​កើត​អារម្មណ៍​ត្រេកត្រអាល​ក្នុង​ពេល​ឆាប់ៗ​នេះ​។

 8

៧. ផ្លែ​ចេក

ផ្លែ​ដែល​តំណាង​ឲ្យ​អាវុធ​បុរស​នេះ​មាន​ផ្ទុក​សារធាតុ​អង់ស៊ីម​ប្រូតេអ៊ីន bromelain ដែល​គេ​ជឿ​ថា​ជួយ​អារម្មណ៍​ផ្លូវភេទ និង​ទប់ទល់​នឹង​បញ្ហា​លិង្គ​ងាប់​។ បន្ថែម​ពី​នេះ ផ្លែចេក​មាន​សារធាតុ​ប៉ូតាស្យូម និង​វីតាមីន B, B2 ដែល​បង្កើន​ថាមពល​ឲ្យ​រាងកាយ​។

 banana-feat-1

៨. សូកូឡា

សូកូឡា​ខ្មៅ​មាន​សារធាតុ​ជំនួយ​សរីរាង្គ phenylethylamine ដែល​រួម​ចំណែក​ផលិត​អារម្មណ៍​ស្រឡាញ់​។ លើស​ពី​នេះ សូកូឡា​ខ្មៅ​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​ដ៏សម្បូរបែប ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​រាងកាយ ខណៈ​ពេល​ពួកវា​ជួយ​រក្សា​ប្រព័ន្ធ​ស៊ាំនឹង​មេរោគ​។

 9

៩. សាច់​ក្រហម

សាច់​ក្រហម (​ជាពិសេស​សត្វគោ​ស៊ី​ស្មៅ​) សម្បូរ​ជាតិ​រ៉ែ​ស័ង្កសី ជា​របប​អាហារ​បង្កើន​កាមតម្រេក​ស្មើ​នឹង​អយស្ទ័រ​ដែរ​។ ស័ង្កសី​បង្កើន​អ័រម៉ូន​ផ្លូវភេទ​បុរស និង​គ្រប់គ្រង​ការ​ផលិត​នៃ​ប្រូតេអ៊ីន​សម្រាប់​ផលិត​ទឹកដោះ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​។

 10

១០. ត្រី​សាលម៉ុន

 11

សារធាតុ​ខ្លាញ់​អូម៉េហ្គា​៣ នៅក្នុង​សាច់ត្រី​សមុទ្រ​នេះ​មាន​អត្ថប្រយោជន៍​ជួយ​បង្កើន​ចលនា​ឈាម​រត់​ក្នុង​រាងកាយ ដែល​សំខាន់​សម្រាប់​ចរន្ដ​ឈាម​រត់​ទៅកាន់​ប្រដាប់ភេទ​។ ពួកវា​ក៏​អាច​បង្កើន​អារម្មណ៍​ស្រណុកស្រួល​ក្នុង​ខួរក្បាល​ដែល​មាន​តួនាទី​ចម្បង​មុន​ពេល​វាយប្រយុទ្ធ​។

១១. ខ្ញី

ស្ដេច​ហ៊េនរី ទី​៧ និង​ជនជាតិ​អាស៊ី​សម័យ​បុរាណ​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ប្រើ​មើមខ្ញី​ព្យាបាល​ជំងឺ​។ នៅក្នុង​សតវត្សរ៍​ទី​២១​នេះ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ដឹង​ថា ខ្ញី​ជួយ​សម្រួល​ដល់​សីតុណ្ហភាព​ចរន្ដ​ឈាម និង​ជំនួយ​កាមតម្រេក​។

 585874265-H

 

ពេល​នេះ​លោក​អ្នក​ដឹង​ថា មនុស្ស​ត្រូវការ​អ្វី​ដើម្បី​បង្កើន​អារម្មណ៍ និង​ថាមពល​រាងកាយ​ឲ្យ​ឆ្ពោះ​ទៅកាន់​ចំណុច​កំពូល​។ ដូច្នេះ​លោក​អ្នក​គ្រាន់តែ​ដើរ​ទៅ​ផ្សារ​ណា​ស្វែងរក​ទិញ​ចំណីអាហារ​ដ៏សាមញ្ញ​ទាំងនេះ​ដើម្បី​ស្រូប​យក​ជីវជាតិ​ល្អៗ​ពី​វា​មក​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ​កាន់តែ​ប្រសើរ​៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម