ដោយ សូរ្យសែង៖
កាលពីថ្ងៃម្សិលមិញ (៧ ធ្នូ) ក្រុម «យុវជនរំដោះ» នៃបាតុករថៃ បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក Free Youth ថា ពួកគេនឹងផ្លាស់ប្តូរទម្រង់ថ្មី ក្រោមឈ្មោះ «RT MOVEMENT» ជាចលនាដើម្បី Restart Thailand ដោយគ្មានការកេណ្ឌ គ្មានកាត គ្មានវេទិកា និងគ្មានការចរចា ។
នេះគឺជាការផ្លាស់ប្តូរថ្មីមិនដូចពីមុន ដោយបង្កើនការយល់ដឹងដល់វណ្ណៈកម្មករ ដែលត្រូវបានគេជិះជាន់ មិនថាជាសិស្ស បុគ្គលិកការិយាល័យក្រោមឯកសណ្ឋាន កសិករ មន្ត្រីរាជការ «យើងគ្រប់គ្នាសុទ្ធតែជាកម្លាំងដែលត្រូវគេជិះជាន់» ។
គោលការណ៍របស់ RT MOVEMENT ៖
ពួកគេបានប្រើពាក្យ RESTART THAILAND ដើម្បីបង្កើតសង្គមមួយដែល «ស្មើភាពគ្នា» ៕