ដឹងច្បាស់ហើយ សម្តេចផ្តល់់ជាយោបល់ចំពោះអាទិភាពអ្នកដែលត្រូវចាក់វ៉ាក់សាំងដំបូងគេ គឺ...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី08 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:07 នាទី ព្រឹក

admin. Bong Rith Kh:

សារអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី ៧ ខែធ្នូ បានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺវ៉ាក់សាំងដែលទិញដំបូង ១លានដូស ស្មើ ៥០ម៉ឺននាក់ ត្រូវបានផ្តល់អាទិភាពទៅលើក្រុមគ្រូពេទ្យមុនគេ ។

សម្តេចបានលើកជាយោបល់ថា បន្ទាប់ពីក្រុមគ្រូពេទ្យមុនគេ ពីព្រោះពួកគាត់ជាអ្នកប្រឈមគ្រោះថ្នាក់ជួរមុខ ។ បន្តគឺគ្រូបង្រៀនដែលមានប្រមាណ ១២-១៣ ម៉ឺននាក់, កងកម្លាំងប្រដាប់អាវុធ រួមមានកងទ័ព កងរាជអាវុធហត្ថ កម្លាំងនគរបាល និងមន្ត្រីពន្ធនាគារ ដោយពួកគាត់ក៏ប្រឈមនឹងហានីភ័យខ្ពស់ ដែលចេញធ្វើអន្តរាគមន៍នានាត្រូវប្រើប្រាស់កម្លាំងនេះ ។ បន្ថែមលើនេះទៀត គឺមន្ត្រីយុត្តិធម៌ ដូចជាខាងព្រៃឈើ ជលផល និងបរិស្ថាន ក៏ជាកម្លាំង ត្រូវចេញប្រតិបត្តិការទៅតាមការងាររបស់ពួកគាត់ ។

តាមការប៉ាន់ប្រមាណមើលត្រួសៗរបស់សម្តេចថា ចំនួនក្រសួង ស្ថាប័នខាងលើអាចមានចំនួន ៤០ ម៉ឺននាក់ ដូច្នេះនៅ សល់ ១០ ម៉ឺននាក់ទៀត ត្រូវពិនិត្យមើលទៅតាមការជាក់ស្តែង និងទុកឲ្យក្រសួងជាអ្នកសម្រេច ។ ចុងក្រោយសម្តេចក៏ បានលើកឡើងថា មន្ត្រីយុត្តិធម៌ ដូចជាតុលាការ ព្រះរាជអាជ្ញា ចៅក្រម មេធាវី ក៏ត្រូវបានទទួលដំណាក់កាលដំបូងដែរ ព្រោះពួកគាត់ត្រូវទៅជួបជាមួយអតិថិជន ដែលកាត់ក្តី ដូច្នេះក៏ជួបហានីភ័យដែរ។

នៅពេលចូលដល់ដំណាក់កាលទីពីរ ដោយមានការស្នើសុំជំនួយ ឬការទិញបន្ថែមរបស់យើង យើងនឹងគិតបន្តទៅទៀត ដែលថាត្រូវចាក់នៅតំបន់ណាមុន និងលើកឡើងថា និស្សិតរៀននៅមហាវិទ្យាល័យ ទាំងរដ្ឋ ទាំងឯកជន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក៏ឆ្ពោះទៅកម្មករសំណង់ និងកម្មករដទៃទៀតនៅតាមទីក្រុង ទីប្រជុំជន ។ ទាំងនេះសំដៅទៅ លើតំបន់មានហានីភ័យ និងអ្នកមានហានីភ័យ ។ សម្តេចថា តើវ៉ាក់សាំងនេះអាចចាក់ទៅលើកូនក្មេងឬអត់ ពីព្រោះបើចាក់ទាំងកូនក្មេង គឺត្រូវចំណាយចំនួន ១៦ លាននាក់ តែការប៉ាន់ស្មានរបស់សម្តេច គឺអ្នកដែលគ្របើអាយុទទួលវ៉ាក់សាំងបាន មាន ១០ លាននាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម