ពីវេបសាយ mgronline
ប្រែសម្រួលដោយ សូរ្យរិទ្ធ៖
សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអានុភាពដ៏ខ្លាំងក្លាលំដាប់ទី ១ របស់ពិភពលោក ដោយសារតែបច្ចេកវិជ្ជាដែលមិនចេះរីងស្ងួត ទាំងផលិតសព្វាអាវុធ និងយុទ្ធោករណ៍ទំនើបៗ និងការពង្រឹងអាជីវកម្ម ការធ្វើពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ និងការវិនិយោគនិងជាប្រទេសមូលធនលេខ១ ដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ។
សហរដ្ឋអាមេរិកមានមោទកភាពចំពោះលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនអស់រយៈពេលជិត ២៥០ ឆ្នាំមកហើយ ដោយផ្តោតលើការបោះឆ្នោតដោយផ្ទាល់ (សមាជិកសភា សមាជិកព្រឹទ្ធសភា អភិបាលរដ្ឋ និងមុខតំណែងប្រតិបត្តិនីតិប្បញ្ញត្តិ និងតុលាការជាច្រើនទៀត) និងដោយប្រយោល (ប្រធានាធិបតី និងជំហរយុត្តិធម៌របស់តុលាការកំពូលសហព័ន្ធ) ។
សហរដ្ឋអាមេរិកបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ៤៥ ឆ្នាំមកហើយ មាន មោទកភាពដែលប្រព័ន្ធបោះឆ្នោតរបស់ខ្លួនគ្មានកំហុស និងយុត្តិធម៌បំផុតនៅលើពិភពលោក… គឺជាសសរស្តម្ភដែលគាំទ្រលទ្ធិប្រជាធិបតេយ្យសេរី ។
នោះមានន័យថា ការផ្លាស់ប្តូរតំណែងមេដឹកនាំប្រទេសនឹងមានភាពរលូន តាមរយៈការបោះឆ្នោត មិនមែន បានមកពីគ្រាប់កាំភ្លើង និងនាំរថក្រោះមកសំចតនៅលើផ្លូវថ្នល់នោះឡើយ ។
មានការសិក្សាស្រាវជ្រាវជាយូរមកហើយអំពីការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក មកពីស្ថាប័នវិទ្យាសាស្ត្រសង្គមជាច្រើន ហើយរាប់បញ្ចូលទាំងពេល វេលាចុងក្រោយដែលលោកប្រធានាធិបតី ត្រាំ បានបង្កើតគណៈកម្មការមួយដើម្បីធ្វើការស្រាវជ្រាវ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ។ ការស្រាវជ្រាវត្រូវបានសង្ខេបជាញឹកញាប់តាម របៀបដូចគ្នា៖ ភាគរយតិចតួចនៃការលួចបន្លំសន្លឹកឆ្នោត... តិចជាង ០,១% ទំនងជាមានសន្លឹកឆ្នោត ដែលមានហត្ថលេខាអ្នកបោះឆ្នោតផ្សេង ឬអ្នកស្លាប់ទៅហើយ តែមានសន្លឹកឆ្នោតរបស់អ្នកស្លាប់ តែតិចតួចទេ ។
ការបោះឆ្នោតឆ្នាំ ២០២០ (ដោយប្រយោល) គឺខុសគ្នាពីរាល់ពេលដែលលោកប្រធានាធិបតី ត្រាំ បានថ្លែងសុន្ទរកថាពីរបីខែ មុនកាលបរិច្ឆេទបោះឆ្នោតដែលថា គាត់ត្រូវតែឈ្នះពិតប្រាកដ ដោយសារតែគាត់មានឧត្តមភាពជាង Sleepy Joe នៅគ្រប់តំបន់ រួមទាំងសេដ្ឋកិច្ចផង ជាមួយនឹងសន្ទស្សន៍ទីផ្សារ ភាគហ៊ុនដែលមានសន្ទស្សន៍នៅ Wall Street ដោយសារតែបានបំបែកកំណត់ត្រា ៤៨ ដងក្នុង រយៈពេល ៤ ឆ្នាំក្រោមការគ្រប់គ្រងរបស់គាត់ ។ ដូច្នេះហើយទើប ត្រាំ នៅតែរឹងរូសថា គាត់ចាញ់ ការបោះឆ្នោតក្នុងករណីតែមួយ គឺដោយសារការកេងបន្លំពីគណបក្សប្រជាធិប តេយ្យ !!
ឥឡូវនេះនៅសល់ប្រមាណ ៤៥ ថ្ងៃទៀតសម្រាប់ការចូលស្បថកាន់តំណែងរបស់ប្រធានាធិបតីថ្មី នៅថ្ងៃទី ២០ ខែមករា ប៉ុន្តែ ត្រាំ នៅតែបន្តនិយាយបែបនេះ ថាគាត់ជាអ្នកឈ្នះឆ្នោតដដែលជាដដែល សូម្បីតែនៅក្នុងរដ្ឋសមរភូមិ ដែលត្រូវបានចុះហត្ថលេខាដោយអភិបាលរដ្ឋជាច្រើន ខាងគណបក្ស សាធារណរដ្ឋ (ដូចជា អារីហ្សូណា រដ្ឋផេនស៊ីលវេនៀ ហ្សកហ្ស៊ី ជាដើម) ក៏ថា បៃដេន បានជ័យជម្នះ ហើយមេធាវីរបស់លោក ត្រាំ ក៏បានចាត់វិធានការតាមបណ្តារដ្ឋជាច្រើនខាងគណបក្សសាធារណរដ្ឋ ដែលអ្នកខ្លះមិនទទួលយករឿងក្តី ហើយសម្លេងរបស់ បៃដេន ខ្ពស់ណាស់ដែលលោក ត្រាំ មិនអាចឈ្នះបាន ២៧០ ពិន្ទុ) ហើយតុលាការខ្លះថែមទាំងប្រើពាក្យអាក្រក់ទៀតផង ជាមួយនឹងការព្យាយាមយករឿងក្តីទៅតុលាការ ទោះបីគ្មានព័ស្តុតាងច្បាស់លាស់ក៏ដោយ ។
ទីបំផុត គណៈកម្មការរាប់សន្លឹកឆ្នោតនៅរដ្ឋផេនស៊ិលវេនៀ ក៏ជាសមាជិកគណបក្សសាធារណរដ្ឋ បានជំរុញឲ្យប្រធានា ធិបតី ត្រាំ, សមាជិកសភា និងព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ ឲ្យទទួលស្គាល់ជ័យជម្នះរបស់ បៃដេន ដែរ ដើម្បីសម្រេចឲ្យចេញមកយ៉ាងឆាប់រហ័ស កុំឲ្យយឺតពេល ដោយសារតែអាចមានឧប្បត្តិហេតុធ្ងន់ធ្ងរកើតឡើង មុនពេលនរណាម្នាក់នឹងបាត់បង់ជីវិត ។
ស្របពេលដែល ត្រាំ ត្រៀមរៀបចំបុណ្យណូអែលនៅឯសេតវិមាន និងបាននិយាយទៅកាន់អ្នកចូលរួមថា គាត់បានឈ្នះឆ្នោត ប៉ុន្តែគាត់ត្រូវបានគេបន្លំសន្លឹកឆ្នោតរាប់លានសន្លឹក ហើយគាត់នឹងវិលត្រឡប់មក កាន់សេតវិមានក្នុងរយៈពេល ៤ ឆ្នាំខាងមុខសាជាថ្មី ដែលនេះជាការគំរាមកំហែងមួយ ។
វាស្ទើរតែប្រាកដថា នាទីនេះ ត្រាំ នឹងមិនចូលរួមសច្ចាប្រណិធានរបស់លោក បៃដេន ឡើយ នេះជាអ្វីដែលមិនធ្លាប់បានកើតឡើងក្នុងប្រវត្តិសាស្ត្រអាមេរិក ចំពោះតែការផុតកំណត់វារៈ ដើម្បីចូលរួមក្នុងពិធីនេះ នឹងធ្វើឱ្យប្រទេសវិល ត្រឡប់ មករកការផ្សះផ្សារឡើងវិញមួយកម្រិត កុំប្រើអំពើហឹង្សាប្រឆាំងនឹងអ្នកឈ្នះ។
Banana Republic បានក្លាយជាឈ្មោះហៅក្រៅ ដែលមនុស្សជាច្រើននិយាយថា ប្រធានាធិបតី ត្រាំ កំពុងធ្វើឲ្យសហរដ្ ឋអាមេរិកមានការបែកបាក់ធ្ងន់ធ្ងរ ដោយ«មិនព្រមចាញ់ការបោះឆ្នោត» ប៉ុន្តែឈ្នះដោយការបង្កមូលដ្ឋានសំឡេង (ស្បែកស) ដែលគាត់បានឈានដល់ ៧៣ លានក្នុងលើកនេះ វាចាក់ស្រេះនៅគ្រប់ផ្នែកនៃសកម្មភាពរបស់រដ្ឋាភិបាល បៃដេន ហើយអាចកើតភាពចលាចល បង្កដោយការញុះញង់ពីអ្នកគាំទ្រលោក ត្រាំ ថែមទាំងមានប្រើអាវុធនៅពេញផ្លូវដើម្បីតស៊ូនឹងពួកប្រជាធិបតេយ្យ ៕