ភូមាឡើងដល់ ១០ ម៉ឺននាក់ ស្របពេលសហរដ្ឋអាមេរិក ១៥លាននាក់

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី07 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:16 នាទី ព្រឹក

ប្រទេសភូមា

សត្រូវគ្មានរូបរាង គ្មានក្លិន គ្មានពណ៌ នៅតែ «កូរ» ពិភពលោកឲ្យជ្រួលច្របល់គ្មានស្រាកស្រាន្ត ។ ប្រទេសដែលមានមនុស្សឆ្លងច្រើនជាងគេ នៅតែសហរដ្ឋអាមេរិកដដែល ឯប្លុកអាស៊ានរបស់យើង គឺឥណ្ឌូនេស៊ី ។ ១០ ប្រទេសក្នុងប្លុកអាស៊ានរបស់យើង មាន៖

លំដាប់ទី ១​ ឥណ្ឌូនេស៊ី ៥៧៥.៧៩៦ នាក់ ស្លាប់ ១៧.៧៤០ នាក់

លំដាប់ទី ២ ហ្វីលីពីន ៤៣៩.៨៣៤ នាក់ ស្លាប់ ៨.៥៥៤ នាក់

លំដាប់ទី ៣ មីយ៉ាន់ម៉ា ឬ ភូមា ៩៩.១៥៥ នាក់ ស្លាប់ ២.១១០ នាក់

លំដាប់ទី ៤ ម៉ាឡេស៊ី ៧២.៦៩៤ នាក់ ស្លាប់ ៣៨២ នាក់

លំដាប់ទី ៥ សិង្ហបុរី ៥៨.២៦០ នាក់ ស្លាប់ ២៩ នាក់

លំដាប់ទី ៦ ថៃ ៤.០៧២ នាក់ ស្លាប់ ៦០ នាក់

លំដាប់ទី ៧ វៀតណាម ១.៣៦៦ នាក់ ស្លាប់ ៣៥ នាក់

លំដាប់ទី ៨ កម្ពុជា ៣៤៦ នាក់ គ្មានអ្នកស្លាប់

លំដាប់ទី ៩ ប៊្រុយណេ ១៥១ នាក់ ស្លាប់ ៣ នាក់

លំដាប់ទី ១០ លាវ ៣៩ នាក់ គ្មានអ្នកស្លាប់

តួលេខអ្នកឆ្លងមេរោគកូវីដ១៩ នៅទូទាំងពិភពលោកឡើងដល់ 67,360,794 នាក់ហើយ ចំណែកអ្នកស្លាប់ 1,541,167 នាក់ ព្យាបាលជាសះស្បើយចំនួន 46,558,708 នាក់ (តាមទិន្នន័យពីវេបសាយបរទេស គិតត្រឹមថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២០) ។

ប្រទេសឥណ្ឌា (REUTERS)

សម្រាប់ប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេលំដាប់ទី ១ គឺសហរដ្ឋអាមេរិក ១៥.១៥១.០១៨ នាក់ ស្លាប់ ២៨៨.៨៨០ នាក់ ។ លំដាប់ទី ២ ឥណ្ឌា ៩.៦៧៦.៨០១ នាក់ ស្លាប់ ១៤០.៥៩០ នាក់ ។ លំដាប់ទី ៣ ប្រេស៊ីល អ្នកឆ្លង ៦.៦០៣.៥៤០ នាក់ ស្លាប់ ១៧៦.៩៤១ នាក់ ៕

ដោយ ពិសិទ្ធ

អ្នកជំងឺប្រទេសអ៊ីតាលី (REUTERS)

ប្រទេសភូមា

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម