បៃដេន នឹងសុំឲ្យប្រជាជនអាមេរិកាំងពាក់ម៉ាស ១០០ ថ្ងៃ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី06 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:24 នាទី ល្ងាច

ដោយ សូរ្យសែង៖

ចូ បៃដេន បាននិយាយជាមួយអ្នកឆ្លើយឆ្លងព័ត៌មាន CNN ថា ក្រោយពីគាត់ចូលទទួលតំណែងជាប្រធានាធិបតីហើយ គាត់សុំឲ្យប្រជាជនអាមេរិកាំងពាក់ម៉ាស ១០០ ថ្ងៃ ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ បៃដេន បាននិយាយថា គាត់នឹងធ្វើឱ្យមានតុល្យភាពរវាងការធានាសុវត្ថិភាពនៃវ៉ាក់សាំង និងផ្តួចផ្តើមផែនការបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លង ដោយមិនប៉ះពាល់ដល់សេដ្ឋកិច្ច ។ លោកបានលើកឡើងថា បន្ទាប់ពីចូលកាន់តំណែង គាត់នឹងស្នើឱ្យសាធារណជនអាមេ

 

រិកាំងពាក់ម៉ាសនៅទីសាធារណៈរយៈពេល ១០០ ថ្ងៃ ។

«ពាក់ម៉ាសត្រឹម ១០០ ថ្ងៃប៉ុនណោះ ខ្ញុំគិតថា យើងនឹងឃើញការថយចុះយ៉ាងច្បាស់!» បៃដេន អះអាង​។

ក្រៅពីនេះ បៃដេន បានផ្តល់ជំនឿជាក់ថា ខ្ញុំរីករាយនឹងការចាក់វ៉ាក់សាំងការពារកូវីដ១៩ ភ្លាម តាមលោកវេជ្ជបណ្ឌិត អែន ថូនី ហ្វាស៊ីវ ពោលអះអាងថា វាមានសុវត្ថិភាព ៕

ពី CNN

រូបភាព CHANDAN KHANNA / AFP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម