ស្នេហ៍នៅតែស្នេហ៍ គូដណ្តឹងនៅតែគូដណ្តឹងតើ! សូម«សេវាកម្មមង្គលការ»ទាំងអស់ មេត្តាយោគយល់ដល់គ្រួសារទាំងសងខាងផង!...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 4:03 នាទី ល្ងាច

អត្ថបទ Bong Rith Kh:

ក្នុងសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន សុំមេត្តាខន្តីដល់គូដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ សុំផ្អាក ១៥ ថ្ងៃក្នុងវិធានការទប់ស្កាត់រាលដាលកូវីដ១៩ ទ្រង់ទ្រាយសហគមន៍ ។

ប្រសាសន៍សម្តេចតេជោថា តាមការស្នើរបស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាការផ្តល់មតិពីអង្គភាពសុខភាពពិភព​លោក តម្រូវឲ្យយើងមានវិធានការបន្ថែមសម្រាប់នៅទីក្រុងភ្នមពេញ និងខេត្តសៀមរាប សុំផ្អាករាល់ការជួបជុំមនុស្សច្រើន រាប់ទាំងការរៀបអាពាហ៍ពិពាហ៍ ផ្អាក ១៥ ថ្ងៃចាប់ពីថ្ងៃទី ១ ខែធ្នូ ទៅដល់ថ្ងៃទី ១៥ ឬ ១៦ ខែធ្នូ ឆ្នាំ ២០២០ ។

ខ្សែអាត់សម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបណ្តាញសង្គមសែរភ្លាមៗ ទាន់សភាពការណ៍ ដែលមតិអ្នកបានទទួលនឹងគេដែរ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយ ដោយប្រកាសមិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល ១៥ ថ្ងៃ ។

យើងជួបបញ្ហាជាមួយគ្នាក្នុងសង្គម តែធ្វើម៉េចបើសភាពការណ៍តម្រូវឲ្យពលរដ្ឋខ្មែរទាំងខេត្តសៀមរាប និងក្រុងភ្នំពេញគោរព និងអនុវត្តវិធានការណ៍ដ៏មានប្រសិទ្ធភាពនេះ ដូច្នេះ Admin យើងអង្វរដល់ថៅកែម្ហូបការ, សម្អាងការ ភ្លេងខ្មែរ តន្ត្រីអកកាដង់ ។ល។ មេត្តាយល់អធ្យាស្រ័យដល់អាណាព្យាបាលនៃគូអាពាហ៍ពិពាហ៍ទាំងសងខាង ដែលជួបបញ្ហារឿងកក់ប្រាក់ សូមយោគយល់ ឬមានវិធានការសម្របសម្រួលគ្នាឲ្យបានជ្រះថ្លាចិត្ត ដោយសម្អាងថា ពេលចប់វិធានការ ១៥ ថ្ងៃ ឬថ្ងៃមង្គលខាងមុខ ខែណាក៏ដោយ ដោយយើងទទួលយកសេវាកម្ម «ម៉ូយ» របស់យើងដដែល ។

ចំណែកគូស្នេហ៍អាពាហ៍ពិពាហ៍ទាំងឡាយ កុំខឹង កុំធុញទ្រាន់នឹងវិធានការរបស់រាជរដ្ឋាភិបាល ឬការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើម៉េចបើសភាពការណ៍ក្រឡាប់ចាក់ភ្លាមៗយ៉ាងដូច្នេះ ណាមួយភ្ញៀវទាំងឡាយគេភ្ញាក់រឭក ខ្លាច និងការពារខ្លួនគេ និងគ្រួសាររបស់គេ បើគេមិនមកចូលរួម នុះនាំតែស្ងាត់រោងខាតធ្ងន់ធ្ងរក៏ថាបាន ! ស្នេហ៍នៅតែស្នេហ៍ គូដណ្តឹងនៅតែគូដណ្តឹងតើអូន! ទោះកាលៈទេសៈណាក៏ដោយ ក៏មិនអាចបំបែកបំបាក់គូស្នេហ៍របស់យើងបានដែរ! សង្ឃឹម​ថា ផុតពីវិធានការ ១៥ ថ្ងៃនេះទៅ លែងមានកូវីដ១៩ មកឆាឆៅថ្ងៃមង្គលនៃរាត្រីផ្សំដំណេករបស់យើង និងពលរដ្ឋយើងទៀតហើយ!


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម