បន្ទាប់ពីមានការផ្ទុះចម្លងមេរោគកូវីដ ១៩ ពីស្ត្រីភរិយាអគ្គនាយកពន្ធនាគារមក ក្រសួងសុខាភិបាល បានចាត់ការទាំងយប់ ក៏ដូចចេញសេចក្តីណែនាំយ៉ាងបន្ទាន់ បានស្នើសុំឲ្យអ្នកទាំងអស់ ទាំងជួបផ្ទាល់ ទាំងអ្នកជួបប្រយោលជាមួយ លោក ឆែម សាវុធ នៅក្រសួងមហាផ្ទៃ ត្រូវធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា តទៅ។
ដោយឡែក សាមីក្រសួង ស្ថាប័ន ដែលមានថ្នាក់ដឹកនាំចូលរួមប្រជុំ មានដូចជាក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ឲ្យសហការីពាក់ព័ន្ធ រក្សាខ្លួននៅក្នុងផ្ទះ និងការពារអ្នកនៅក្នុងផ្ទះផ្សេងទៀត ដើម្បីជាវិធានការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជាយថាហេតុណាមួយ ក្នុងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយរបស់យើង ទោះបីជាមានការពាក់ម៉ាស់ និងហានិភ័យតិចតួចក៏ដោយ ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានបញ្ជាក់ជូនសហការីទាំងអស់ដែរថា លោក សុច សុផាន់ណារ៉ា ក៏បានចូលរួមប្រជុំនៅថ្ងៃទី ២៤ ខែវិច្ឆិកា និងបានថតស៊ែលហ្វីជាមួយបង ឆែម សាវុធ ដែលបច្ចុប្បន្ន រកឃើញថា មានកូវីដ-១៩។ ឯសមាសភាពដែលបានចូលរួមប្រជុំថ្ងៃទី២៤ ខែវិច្ឆិកា អមរូបខ្ញុំ រួមមាន ១-ឯឧ គឹម សន្តិភាព ២-ឯឧ ប៉ែន ពេជ្រសាលី ៣-លោក សុច សុផាន់ណារ៉ា ៤-លោក យ៉ម ផារ៉ូត ។
ដូច្នេះ តាមការណែនាំពីក្រសួងសុខាភិបាល ខ្ញុំសូមស្នើអ្នកទាំងអស់ដែលបានជួបជាមួយខ្ញុំ ឬសមាសភាពដែលបញ្ជាក់ខាងលើ ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា មក សូមមេត្តារក្សាខ្លួននៅក្នុងផ្ទះ និងការពារអ្នកនៅក្នុងផ្ទះផ្សេងទៀត ដើម្បីជាវិធានការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជាយថាហេតុណាមួយ ក្នុងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយរបស់យើង ។ ខ្ញុំសូមអធ្យាស្រ័យពីសហការីទាំងអស់ចំពោះផលរំខាននេះ ដោយគារវកិច្ចដ៏ស្មោះស្ម័គ្រ និងដ៏ជ្រាលជ្រៅពីខ្ញុំ!
ចំណែកក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្តីជូនដំណឹងមួយភ្លាមៗដែរ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យផ្អាកសាលារៀនអន្តរទ្វីអាមេរិកាំង សាខាចាក់អង្រែក្រោមរយៈពេល ២ សប្តាហ៍ផងដែរ ។
មួយទៀត ក្រសួងសុខាភិបាល បានការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី ស្រាវជ្រាវឃើញកន្លែងហាត់ប្រាណ និង អាង ងូតទឹក នៃសណ្ឋាគារភ្នំពេញដែលអ្នកជំងឺបានទៅ ដូច្នេះឲ្យផ្អាកដំណើរការ ២ ថ្ងៃ ដើម្បីរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្ត ។
ជាមួយនឹងព្រឹត្តិការណ៍ដ៏គួរឲ្យបារម្ភនៃការឆ្លងមេរោគកូវីដ១៩ បែបទម្រង់សហគមន៍លើកដំបូងក្នុងប្រទេសរបស់យើង សូមយើងទាំងអស់គ្នាចូលរួមសម្តែងការស្មោះត្រង់ កុំខ្មាសអៀន និងកុំខ្លាច កុំភ័យ ពីការរាយការណ៍ថាខ្លួនបានទៅកាន់កន្លែងមានប្រភពចម្លង ។
ដើម្បីខ្លួនយើង គ្រួសារយើង សង្គមយើង