មូលហេតុនេះហើយ បានជាក្រុមបាតុករ បែរទៅរកធនាគារថៃពាណិជ្ជ!

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី26 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:47 នាទី ព្រឹក

ពី SpringNews: ដោយ សូរ្យសែង៖

បន្ទាប់ពីមានការជួបជុំជាសាធារណៈរបស់ក្រុម «គណៈរាស្ត្រ»ថៃ ដែលបានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្លាស់ប្តូរកន្លែងជួបជុំ គឺមកនៅខាងមុខទីស្នាក់ការកណ្តាលរបស់ធនាគារថៃពាណិជ្ជ នៅម៉ោង ៣ រសៀលម្សិលមិញ (២៥ វិច្ឆិកា) ដើម្បីកាត់បន្ថយការប៉ះទង្គិចពីសំណាក់បាតុករចាត់តាំង ដែលនេះរួមគ្នាទាមទារទ្រព្យសម្បត្តិដែលគួរតែជារបស់ប្រជា ជន ធ្វើឱ្យអ្នកខ្លះកើតការសង្ស័យថា ហេតុអ្វីកើតឡើងទៅលើធនាគារថៃពាណិជ្ជទៅវិញ...? សូមតាមដានខាងក្រោម៖

ពីការពិនិត្យទិន្នន័យចុងក្រោយពីផ្សារភាគហ៊ុនថៃនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេបានរកឃើញថាម្ចាស់ភាគហ៊ុនធំៗទាំង ១០ រួមមាន៖

១. សម្តេចព្រះវជិកេឡា អម្ចាស់យូហួ មានភាគហ៊ុន ៧៩៣.៨៣២.៣៥៩ ស្មើនឹង ២៣.៣៨% ។

២- មូលនិធិរួម វ៉ាយុភក្តិ១ (Vayupak Fund One) ដោយ «បលច.(អក្សរកាត់ថៃ)» ក្រុមហ៊ុន MFC ចាំកាត់ (មហាជន) គ្រប់គ្រងភាគហ៊ុន ៣៩២.៦៤៩.១០០ ឬ ១១.៥៦% ។

៣. មូលនិធិរួម វ៉ាយុភក្តិ១ (Vayupak Fund One) ដោយ «បលច.» ក្រុងថៃ ចាំកាត់ (មហាជន) មានភាគហ៊ុនចំនួន ៣៩២.៦៤៩.១០០ ឬ ១១.៥៦%

៤. ក្រុមហ៊ុន ថៃអិនវីឌីអារ (Thai NVDR) ចាំកាត់ មានភាគហ៊ុនចំនួន 346,262,309 ស្មើនឹង 10.20%

៥. ទីភ្នាក់ងារធានារ៉ាប់រងសង្គម មានភាគហ៊ុនចំនួន 109,198,100 ស្មើ 3.22%

៦. SOUTH EAST ASIA UK (TYPE C) NOMINEES LIMITED មានភាគហ៊ុនចំនួន 93,227,355 ស្មើ 2.75%
៧. STATE STREET EUROPE LIMITED មានភាគហ៊ុន 71,172,784 ស្មើ 2.10%    
8.  THE BANK OF NEW YORK MELLON មានភាគហ៊ុនចំនួន 50,975,962 ស្មើ 1.50%    
9.  NORTRUST NOMINEES LTD-CL AC មានភាគហ៊ុនចំនួន 43,297,693 ស្មើ 1.28%    
១០. GIC PRIVATE LIMITED មានភាគហ៊ុនចំនួន 41,617,900 ស្មើ 1.23%    

ក្រៅពីនេះជាអ្នកកាន់ភាគហ៊ុនតូចៗចំនួន 31.22% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម