ដល់ម្លឹងផង ! គ្រាន់តែប្រឈមមុខដាក់គ្នាជាមួយចិន ឥណ្ឌាបាត់បង់ផ្ទៃដីដល់...

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី23 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 2:35 នាទី ល្ងាច

សារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅក្នុងការប្រឈមមុខដាក់គ្នា រវាងកងទ័ពឥណ្ឌា និងចិនកាលពីពាក់កណ្តាលឆ្នាំនេះ ប្រទេសឥណ្ឌាបានបាត់បង់ការគ្រប់គ្រងលើផ្ទៃដី ៣០០ គីឡូម៉ែត្រក្រឡាលើតំបន់ភ្នំដែលមានវិវាទ ។

មន្ត្រីឥណ្ឌាដែលបានឲ្យដឹងអំពីស្ថានការណ៍ដែលកើតឡើងនេះ ដែលខាងចិនបានដណ្តើមផ្ទៃដីមកកាន់កាប់មានទំហំប្រមាណ ៥ ដងនៃទំហំកោះ ម៉ាន់ហាតាន់ (ក្នុងញូវយ៉ក) ហើយឥឡូវនេះទាហានចិន បានការពារទាហានឥណ្ឌាមិនឱ្យចូលទៅជិតតំបន់នោះឡើយ ។

ទោះយ៉ាងណាក៏ដោយ ការប្រឈមមុខនៅតែបន្តក្នុងរយៈពេល ៦ ខែកន្លង រណសិរ្សថ្មីត្រូវបានកសាងឡើងវិញប្រកប ដោយប្រសិទ្ធភាពនៅហិម៉ាឡៃយ៉ាក្នុងរយៈកំពស់ខ្ពស់ និងសីតុណ្ហភាពត្រជាក់ កងទ័ពទាំងពីរកំពុងរៀបចំតាំងទីលំនៅនៅតំបន់នោះក្នុងរដូវរងារ ដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ដក៤០ អង្សារ ។

លោកឧត្តមសេនីយ៍ទោ DS Hooda អតីតមេបញ្ជការកងទ័ពភាគខាងជើងឥណ្ឌានិយាយថា «ចាប់តាំងពីចាប់តាំង ពីសង្គ្រាមឆ្នាំ ១៩៦២ យើងមិនធ្លាប់ជួបការពង្រីកកម្លាំងប្រយុទ្ធនៅក្នុងរដូវរងាច្រើនយ៉ាងដូច្នេះទេ» ។ គាត់ទទួលខុសត្រូវចំពោះតំបន់ដែលលាតសន្ធឹងលើភ្នំហិមពាន្តដល់ចំណុចខ្ពស់បំផុតរវាងឥណ្ឌានិងចិននៅកម្ពស់ ៥.៥៤០ ម៉ែត្រ។

ប្រទេសទាំងពីរកំពុងតែឈរនៅជួរមុខ បង្ហាញពីព្រឹត្តិកម្មតឹងរឹង ហេតុដូច្នេះហើយ ទើបយើងអាចមើលឃើញភាពតាន តឹងដែលអូសបន្លាយពេលយូរ និងអាចរងផលដែលមិនបានរំពឹងទុក ។

កាលដើមឡើយ ប្រទេសទាំងពីរបានគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រដូចជា Karakoram Pass ដែលលាតសន្ធឹងពីប្រទេសឥណ្ឌា ទៅតំបន់ស៊ីនជាំងរបស់ចិន ការដណ្តើមយកផ្លូវបុរាណមួយខ្សែ អាចបង្កភាពងាយស្រួលដល់ប្រទេសចិនក្នុងការធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តជាមួយប្រទេសចិនតាំងពីយូរមកហើយ (និងជាគូសត្រូវជាមួយប្រទេសឥណ្ឌា) បានជួយបើកផ្លូវពាណិជ្ជកម្មទៅកាន់បណ្តាប្រទេសអាស៊ីកណ្តាល ដែលជាគន្លឹះដ៏សំខាន់ក្នុងភាពជោគជ័យរបស់ប្រធានាធិបតី ហ្ស៊ី ជីនពីងក្នុងគំនិតផ្តួចផ្តើមគម្រោងការខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road) ។

ស្របពេលដែលប្រទេសឥណ្ឌា មិនមានចលនាច្រើននៅតាមតំបន់ព្រំដែនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពី សង្គ្រាមក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក តែពេលនេះវាបានចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយថ្មីៗនេះប្រទេសឥណ្ឌាបានបើកផ្លូវរូងក្រោមដីចំនួន ៧ របស់ខ្លួននៅក្នុងផ្នែកសំខាន់នៃភ្នំហិម៉ាឡៃ ដើម្បីជួយសម្រួលដល់ការចល័តរបស់កងកម្លាំង ហើយនៅបានកសាងផ្លូវប្រវែង ២៥៥ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងសំខាន់ៗក្នុងភូមិភាគទៅជ្រោះការ៉ាកូរ៉ាំ ។

ប៉ុន្តែក្រសួងការបរទេសចិនបាននិយាយថា គម្រោងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌាគឺ «ជាប្រភពនៃភាពតាន តឹង» រវាងប្រទេសទាំងពីរ ។

លោក ឈីន ជីនយីង សាស្ត្រាចារ្យនៅមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យអន្តរជាតិសៀងហៃបានមានប្រសាសន៍ថា «ភាគីទាំងពីរហាក់ដូចជាមានការប្តេជ្ញាចិត្តខ្លាំង ហើយនិងមានភាពស្ទាក់ ស្ទើរក្នុងការបង្ហាញសញ្ញានៃភាពទន់ខ្សោយ ឬកាយវិការ ដើម្បីដកថយនៅទាំងអស់គ្នា ៕

អរគុណ AFP PHOTO / Desha-Kalyan CHOWDHURY

បកប្រែពីវេបសាយថៃ posttoday

ដោយ សូរ្យសែង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម