រូបថត ៤ សន្លឹកបានអង្រួនអារម្មណ៍អ្នកលេងអ៊ិនធើណេតនៅស្រុកខ្មែរយ៉ាងខ្លាំង ពិសេសនៅលើទីលានបណ្តាញសង្គមហ្វេសប៊ុក អ្នកខ្លះឧស្សាហ៍ចុច (Click) ក៏ចុចមើល អ្នកខ្លះគ្រាន់តែមើលពាក្យពេចន៍តែបន្តិច ក៏អូសបង្ហួស ប៉ុន្តែទោះយ៉ាងណាក៏ឈប់ពិនិត្យមើលសម្រស់អ្នកគ្រូពេទ្យបន្តិចដែរ ។
ក្នុងសកម្មភាពក្នុងបរិវេណនៃមន្ទីរពេទ្យ ក្រុមអ្នកគ្រូពេទ្យកំពុងលាងសម្អាតគ្រែ លាងសម្អាតបន្ទប់ ដើម្បីឲ្យអ្នកជំងឺមានទំនុកចិត្ត និងជឿជាក់លើការយកចិត្តទុកដាក់អនាម័យ ឲ្យមានផាសុកភាពរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រោមការចង្អុលណែនាំពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជានិច្ចកាល មិនធ្វេសប្រហែស តាមដានសភាពការណ៍កូវីដជាប់រហូត ។
ក្នុងទឹកមុខញញឹមសើច តែម្រាមដៃរស់រវើកក្នុងការសម្អាត ធ្វើឲ្យភាពហត់នឿយក្នុងការព្យាបាលអ្នកជំងឺទាំងប៉ុន្មាន បានរសាយបាត់អស ហើយក្រោមការលើកទឹកចិត្តពីហ្វ្រេនហ្វេសប៊ុក នាំគ្នាចុច Like និង Comment នូវកាកោតសរសើរផង ធ្វើឲ្យអារម្មណ៍ប្រែក្លាយទៅជាស្រស់ថ្លា និងកាន់តែមានជំនឿមុតមាំក្នុងតួនាទីជាអ្នកជំនាញពេទ្យ ។
ពួកគាត់បានសរសេរថា «អនាម័យផ្តើមចេញពីអ្នកទាំងអស់គ្នា ការពារ និងបង្ការការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺ COVID-19» ។
(ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង)
ប្រភពពីហ្វេសប៊ុក ដោយ សូរ្យសែង