ពីវេបសាយ SpringNews - Kapook ដោយ សូរ្យសែង៖
អគ្គស្នងការប៉ូលិសជាតិថៃ កាលពីម្សិលមិញ (១៨ វិច្ឆិកា) បានបន្ថែមកម្លាំង 14 កងអនុសេនាធំទៀត និងបញ្ជាឲ្យបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក រួមទាំងរាយបន្លាលួសយ៉ាងក្រាស់ ដើម្បីទប់ទល់ និងបង្ក្រាបក្រុមបាតុករ ដែលប្រមូលផ្តុំតវ៉ាឲ្យរដ្ឋសភាបោះឆ្នោតកែរដ្ឋធម្មនុញ្ញ ។
ស្ថិតនៅផ្លូវបំបែកតំបន់រ៉ាចប្រៈស៊ុងដែលជាកន្លែងប្រមូលផ្តុំ ផ្លូវចូល-ចេញត្រូវប៉ូលិសបិទទាំងអស់ ដោយតម្រូវឲ្យមានផ្លូវចេញ-ចូលតែមួយប៉ុនណោះ ក្រៅពីនេះបានយករថយន្តធុនធំចំនួន ៣ គ្រឿងផងដែរ ដើម្បីរារាំងការប្រឈមមុខដែលអាចកើតមានជាមួយបាតុករ ។
ចំណែកបរិយាកាសនៅក្នុងអគ្គស្នងការតម្រួតជាតិ បានបន្ថែមកម្លាំងដើម្បីគ្រប់គ្រងហ្វូងបាតុករ ពី ៦ ដល់ ១៤ កងអនុសេនាធំ ។ នៅលើ Twitter របស់លោក អានន្ត ណាំផា បានព្រមានដល់អ្នកមកចូលរួមធ្វើបាតុកម្ម ឲ្យប្រយ័ត្នឧស្ម័នបង្ហូរទឹកភ្នែក ។
ក្រុមបាតុករបានបញ្ឈប់ការប្រមូលផ្តុំ តែបានប្រកូសប្រកាសជួបជុំគ្នាឡើងវិញ នៅថ្ងៃទី ២៥ ខែវិច្ឆិកាបន្តទៀត នៅការិយាល័យទ្រព្យសម្បត្តិព្រះមហាក្សត្រ ។
សូមរង់ចាំតាមដានស្ថានការណ៍បាតុកម្ម នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្តទៀត ៕