សូមជួយត្រេកអរ! ក្មេងប្រណាំងកង់ ៣នាក់ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី តំណាងរាស្ត្រមណ្ឌលរាជធានី បានផ្តល់អាហារូបករណ៍នៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់ ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី!
ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង! រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង!
សូមថ្លែងអំណរគុណ អរគុណជាពន្លឹកចំពោះលោកឧកញ៉ា លី ឆេង អគ្គនាយកសាលាប៊ែលធី ដែលបានរួមចំណែកជួយផ្តល់អាហាររូបករណ៍ដល់ក្មេងៗទាំង3នាក់អោយបានចូលរៀននៅសាលាប៊ែលធី រហូតដល់បញ្ចប់ថ្នាក់ទី12 តាមបំណងរបស់ក្មេងៗ! ហើយក៏សូមអរគុណផងដែរចំពោះក្រុមការងារដែលជួយសំរួលដល់ការងារធ្វើទំនាក់ទំនង នាំក្មេង អោយបានរៀនសូត្រ!!!ស្រលាញ់ក្មេងខ្មែរ ៕
ដោយ ពិសិទ្ធ