កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើន ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញសកម្មភាពរបស់ក្មេងប្រុសម្នាក់ មានឈ្មោះ ពេជ្រ ធារ៉ា ខណៈពេលចូលរួមកម្មវិធីប្រណាំងកង់មួយ ដែលបានរៀបចំឡើង ដោយ Cambodia MTB Series។ កុមារា ពេជ្រ ធារ៉ា មានត្រឹមតែកង់ចាស់មួយគ្រឿងប៉ុណ្ណោះ ហើយមិនមានសម្ភារៈដូចគេនោះឡើយ! អ្វីដែលកាន់តែធ្វើឲ្យមហាជនសង្វេគចិត្តខ្លាំងនោះ សូម្បីតែស្បែកជើងធាក់ប្រណាំងកង់ ក៏ប្អូនពុំមានផង។
តែយ៉ាងណាក្ដី កុមារា ពេជ្រ ធារ៉ា មិនរួញរាចំពោះរឿងទាំងនេះ នោះទេ ប្អូនបានដាក់ចិត្តមោះមុត ព្យាយាមតស៊ូអស់ពីសមត្ថភាពរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ដោយមានទាំងជនជាតិខ្មែរ និងជនជាតិបរទេសចម្រុះតែម្ដង។ រូបភាពរបស់ប្អូនប្រុស ត្រូវបានមហាជនចែករំលែកយ៉ាងច្រើន ព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង រហូតមានសប្បុរសជនមួយចំនួន បានប្រកាសស្វែងរកប្អូន ក្នុងគោលបំណងចង់ឧបត្ថម្ភដល់ប្អូនប្រុសទាំងផង។
ងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែវិច្ជិកា ឆ្នាំ២០២០ លោកស្រី អ៊ូ ធីតាពៅ ភរិយាលោក គួច ចំរើន បាន Video Call ទៅកាន់កុមារា ពេជ្រ ធារ៉ា ដោយបានសួរនូវសំណួរមួយឃ្លាថា៖«ពេលកូនធំទៅ តើកូនចង់ធ្វើអ្វីដែរ? កុមារា ពេជ្រ ធារ៉ា បានឆ្លើយវិញថា៖«ពេលខ្ញុំធំទៅ គឺចង់ធ្វើទាហាន ដើម្បីការពារប្រទេសជាតិ»។ លោកស្រីក៏បានភ្ជាប់នូវសំណេរមួយឃ្លាថា៖«មើលឆន្ទៈក្មេងខ្មែរគេផងចា៎! ស្រលាញ់ក្មេងខ្មែរ មានឆន្ទៈស្នេហាជាតិ»។
សូមទស្សនាវីដេអូក្រោម ៖