អភិបាលរងភូមិភាគមួយរូប ទទួលប្រាក់សំណូកច្រើន ឲ្យប្រពន្ធដើមតិច  ឲ្យប្រពន្ធចុងច្រើន ប្រពន្ធដើមប្តឹងពីបទពុករលួយ!

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី14 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 10:19 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

អភិបាលរងភូមិភាគមួយរូប បានទទួលរងនូវអំពើករណីពុករលួយ ដោយសារតែភរិយាបានបញ្ជូនព័ស្តុតាងពីការទទួលប្រាក់សំណូកជាច្រើន ប៉ុន្តែផ្តល់ឱ្យខ្លួនតែតិចតួចប៉ុនណោះ ក្រៅពីនឹងប្រមូលយកទៅឲ្យប្រពន្ធ ៤ នាក់ផ្សេងទៀត ។

នៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ គេហទំព័រ ខូខូណាត់ហ្សាការ (Coconut Jakarta)បានរាយការណ៍ថា អភិបាលរងក្រុងក្នុងតំបន់មួយនៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានព្យួរការងារពីបទពុករលួយ បន្ទាប់ពីការចុះចាញ់ជាមួយនឹងព័ស្តុតាងនៃការទទួលយកសំណូក និងប្រាក់ក្រោមតុ និងព័ត៌មានលម្អិតពេញលេញ ។ មុននេះគណៈកម្មការត្រួតពិនិត្យបានសន្និដ្ឋានថា អ្នកផ្ញើព័ស្តុតាងគឺជាអ្នកជិតស្និទ្ធនបំផុត មុនពេលដឹងថាមនុស្សពិតនៅពីក្រោយ គឺស្ត្រីជាប្រពន្ធ… ។

 លោក ហ្វើរីបាហុរី (Ferribahuri) ប្រធានការិយាល័យគណៈកម្មការប្រឆាំងអំពើពុករលួយក្នុងវិស័យសាធារណៈ (KPK) បាននិយាយថា មន្ត្រីគាត់បានទទួលព័ស្តុតាងជាឯកសារនៃការប្រព្រឹត្តមិនត្រឹមត្រូវរបស់អភិបាលរងវ័យក្មេងរូបនេះជាប្រចាំ ដោយការស៊ើបអង្កេត គេបានរកឃើញថា ប្រពន្ធបុរសនោះជាអ្នកផ្តល់ឲ្យ ។

 រូបភាពអ៊ិនធើរណេត មិនពាក់ព័ន្ធនឹងសាមី

ស្ត្រីជាភរិយាជូនដំណឹងថា ស្វាមីរបស់លោកស្រីបានទទួលប្រាក់សំណូក ហើយបានយកមកប្រគល់ឲ្យលោកស្រី ប៉ុន្តែលោកស្រីមិនពេញចិត្តនឹងចំនួនតិចតួចពេក ដែលខុសពីចំនួនដ៏ច្រើនដែលគេយកមកសូក ។ ក្រោយពីស៊ើបអង្កេតដឹងការពិតថា ស្វាមីរបស់លោកស្រីបានយកប្រាក់សំណូកដ៏ច្រើន ទៅបែងចែកឲ្យប្រពន្ធចុង ប្រពន្ធកណ្តាលទាំងអស់ ៤ នាក់ ទើបលោកស្រីចាត់ការប្តី ប្តឹងពីបទប្រព្រឹត្តអំពើពុករលួយ ។

តាមច្បាប់ បុរសឥណ្ឌូនេស៊ីដែលកាន់សាសនាមុស្លីម អាចមានប្រពន្ធ ៤ នាក់ ប៉ុន្តែអភិបាលរងវ័យក្មេងនេះ មានរហូតដល់៥នាក់ឯណោះរាប់ទាមងប្រពន្ធដើម ហើយប្រពន្ធទាមង ៤ នាក់នោះមិនដឹងច្បាស់ថា បានរៀបការត្រឹមត្រូវឬអត់។

ប្រពន្ធដើមបានរៀបរាប់នៅក្នុងលិខិតប្តឹងថា «...នេះជារូបភាពប្រាក់សំណូកដែលស្វាមីរបស់ខ្ញុំបានទទួលមក ខ្ញុំដឹងទាំងអស់ថា ប្រាក់នោះមានប៉ុន្មាន បានមកពីណា ព្រោះខ្ញុំជាអ្នកជួយរកសម្លេងឲ្យគាត់រហូត រហូតគាត់បានឈ្នោះឆ្នោត តែទីបំផុត គាត់បានយកប្រាក់ទាំងនោះទៅឲ្យប្រពន្ធចុង» ។

លោកក ហ្វើរីបាហារី បាននិយាយថា លោកបានជំរុញឱ្យមានការស៊ើបអង្កេតមួយ ហើយបានរកឃើញមនុស្សពាក់ព័ន្ធជាច្រើន រួមទាំងអភិបាលរងក្រុងនោះផង ដូច្នេះពួកគេទាំងអស់នឹងត្រូវទទួលនូវពិន័យ នឹងត្រូវចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ផងដែរ ៕

បកប្រែពីវេបសាយថៃ kapook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
4 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម