គណបក្សសាធារណរដ្ឋ កំពុងស្វែងរកថវិកាយ៉ាងតិច ៦០ លានដុល្លារដើម្បីគាំទ្រដល់ការតស៊ូតាមផ្លូវច្បាប់ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងអន្ទះសាជាមួយលទ្ធផលនៃការបោះឆ្នោត ។
ម្ចាស់ជំនួយមួយរូបដែលទទួលបានការផ្តល់ជូនពីគណៈកម្មាធិការជាតិសាធារណរដ្ឋ (RNC) និងយុទ្ធនាការរបស់លោក ត្រាំ បាននិយាយថា«ពួកគេចង់បាន ៦០ លានដុល្លារ» ។
ប្រភពពីរផ្សេងទៀតបាននិយាយថា យុទ្ធនាការរបស់លោក ត្រាំ ចង់រៃអង្គាសប្រាក់បានប្រហែល ១០០ លានដុល្លារ ។ សម្រាប់គណៈកម្មាធិការរៃអង្គាសប្រាក់រួមគ្នាជាមួយ RNC ដែលជាសកម្មភាពមួយដែលបង្ហាញថា លោក ត្រាំ អាចពង្រីកការតស៊ូផ្នែកច្បាប់ដែលពាក់ព័ន្ធថែមទៀត ចំពោះលទ្ធផលនៃការបោះឆ្នោត។
លោក ត្រាំ បានដាក់ពាក្យបណ្តឹងនៅក្នុងរដ្ឋសមរភូមិជាច្រើន បន្ទាប់ពីការរាប់សន្លឹកឆ្នោតដែលបង្ហាញថាគាត់បាត់ បង់អត្ថប្រយោជន៍នៅក្នុងរដ្ឋទាំងនោះ ហើយប្តូរទៅជាបេក្ខជន ចូ បៃដេន ទៅវិញ។ បណ្តឹងនេះមានគោលបំណងរារាំងរដ្ឋនានាមិនឱ្យរាប់សន្លឹកឆ្នោត ដែលត្រូវបានផ្ញើនៅក្រោយការបោះឆ្នោត ។ ម្ចាស់សេតវិមានបានលើកឡើងម្តងហើយម្តងទៀត នូវការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ។ លោកមានប្រសាសន៍ថា ប្រសិនបើការរាប់សន្លឹកឆ្នោតមានសុពលភាព លោកនឹងឈ្នះដោយងាយស្រួល ផ្ទុយទៅវិញប្រសិនបើការរាប់សន្លឹកឆ្នោតមិនមានសុពលភាពគណបក្សប្រជាធិបតេយ្យអាច«លួច» សន្លឹកឆ្នោត។
យោងតាមសារព័ត៌មាន Fox News គិតត្រឹមថ្ងៃទី ៦ ខែវិច្ឆិកា លោក ត្រាំ ទើបបានលេចធ្លោជាងគេនៅក្នុងរដ្ឋ North Carolina ប៉ុណ្ណោះ ខណៈដែលបេក្ខជន បៃដេន បាននាំមុខនៅរដ្ឋ Georgia និង Pennsylvania ។ ទាំងនេះគឺជារដ្ឋសមរភូមិទាំងអស់ដែលអាចសម្រេចលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ ៕
ពី The Reuters
ដោយ សុកាន