ទស្សនាវដ្តី TIMES ច្បាប់ពិសេស ផ្សាយការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃ ទី ៣ នេះហើយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី02 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 7:55 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

 

ទស្សនាវដ្តី TIMES ច្បាប់ពិសេស បានព្យាករណ៍ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កំណត់ថា តើលោក ត្រាំ (Trump) នឹងបន្តតំណែងនៅអាណត្តិទី ២ ទៀត ឬ លោក បាយដេន(Biden) ជាប្រធានាធិបតីសហរដ្ឋអាមេរិក ?

 

ទស្សនាវដ្តី TIMES ជាទស្សនាវដ្តីអាមេរិកដ៏ល្បីល្បាញ និងមានវ័យចំណាស់ជាងគេមួយ ដែលមានអាយុជិត ១០០ ឆ្នាំបានបង្ហាញគម្របសៀវភៅ ច្បាប់ចេញផ្សាយនៅខែវិច្ឆិកា បានបង្ហោះតាមអ៊ិនស្តាក្រាម (Instagram) ជាលើកដំបូង ដែលប្រើឈ្មោះថា «VOTE» ហើយបានបន្ថយទំហំខ្នាតសៀវភៅតូចជាងមុន (Edward Felsenthal) ។

​អគ្គនាយក និងបណ្ណាធិការទស្សនាវដ្តី TIMES បានឲ្យដឹងពីការចេញផ្សាយច្បាប់ពិសេសនេះ ដើម្បីគាំទ្រលើកទឹកចិត្ត ឲ្យប្រជាជនសហរដ្ឋអាមេរិក ចេញមកប្រើសិទ្ធិបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដែលជាថ្ងៃជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។ រូបភាពក្របទស្សនាវដ្តីខាងលើ ជាស្នាដៃរបស់លោក ស៊ីផាត ហ្វែរេយ (Shepard Fairey) ។

 

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកលើកនេះ បានអង្រួនអារម្មណ៍ និងចាប់ភ្នែកប្រជាជនលើពិភពលោកតាមដានជាងពេលណាៗទាំងអស់ ថាតើ «ដូណាល់ ត្រាំ» ខាងគណបក្សសាធារណរដ្ឋ (Republican) ឬ «បៃដេន» ខាងគណបក្សប្រជាធិបតេយ្យ (Democrat) ៕

 

ពី instagram : time


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម