បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោតទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផងដែរ។
ក្នុងពេលថ្លែងសន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ៣ក្នុងអំឡុងពេលនេះ ទី១)ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ទី២)ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ និងទី៣)យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់៕
Benco.