ក្រុមហ៊ុនស៊ីអេសអិមឌី ហ្គោល លែន (ខេមបូឌា) ឧបត្ថម្ភអង្ករ០៥តោន និងទឹកសុទ្ធ១០០ កេស ជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់...

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែតុលា ឆ្នាំ2020 ម៉ោង 10:22 នាទី ព្រឹក

(ពោធិ៍សាត់)៖ មកដល់ពេលនេះ ការចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែបន្តមានឡើង។

ក្នុងនោះខេត្តពោធិ៍សាត់ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការបរិច្ចាគថវិកា និងស្បៀងអាហារ ដល់អ្នករងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនោះផងដែរ។ឮ

ជាក់ស្តែងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ គេឃើញមានរបស់តំណាងក្រុមស៊ីអេសអិមឌី ហ្គោលលែន (ខេមបូឌា) ឯក ដែលមាន ឯកឧត្តម ង៉ូវ បូរីណា ទីប្រឹក្សាផ្ទាល់ក្រុមហ៊ុន , លោក ទូច សារ៉ាត់ អគ្គនាយកក្រុមហ៊ុន , លោក ប៊ូ ម៉ារ៉ាឌី , លោក មាស ចំណាន រួមនិងសហការរី បាន ឧបត្ថម្ភអង្ករ០៥តោន និងទឹកសុទ្ធ១០០កេស ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម