យុវតីវ័យ២០ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុន DAV THE CAKE បានរៀបចំសន្និសីទស្តីពីវគ្គបណ្តុះបណ្តាល ពីរបៀបធ្វើនំ លើកទី៣របស់ខ្លួន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី27 ខែសីហា ឆ្នាំ2020 ម៉ោង 7:35 នាទី ល្ងាច

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន ដាវ ដឹ ខេក បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការ បើកវគ្គបណ្តុះបណ្តាលលើកទី៣ ពីរបៀបធ្វើនំ និងការចុះអនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន ដាវ ដឹ ខេក ជាមួយក្រុមហ៊ុន Bliss Weeding, Home Photography និង metro Catering & Event ផងដែរ។



នៅក្នុងសន្និសីទខាងលើ កញ្ញា ដាវ បានអធិប្បាយពីក្តីស្រមៃរបស់ខ្លួន ព្រមទាំងអ្វីដែលជម្រុញចិត្តអោយនាង ក្លាយទៅជាម្ចាស់ក្រុមហ៊ុន ជាង១១សាខា រហូតឈានទៅដល់ការ បើកសាលានំ ដើម្បីបង្រៀនអ្នកដែលស្រលាញ់វិស័យធ្វើនំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ យុវតីវ័យ ២០ឆ្នាំរូបនេះ ទទួលបានការកោតសរសើរថា ជាស្ត្រីវ័យក្មេងដែលជោគជ័យ ក្នុងវិស័យមុខជំនួញ ក៏ដូចជាថៅកែស្រីវ័យក្មេងផងដែរ។



យើងសង្កេតឃើញថាពេលបច្ចុប្បន្ននេះ ការនាំចូល និងការបង្កើតស្លាកសញ្ញាផលិតផល [FRANCHISE] កំពុងតែពេញនិយមនៅកម្ពុជា ដែលធ្វើអោយទីផ្សារលក់ដូរនៅស្រុកខ្មែរមានការរីកចម្រើន នៅក្នុងនោះផងដែរ កញ្ញាដាវ បានអោយដឹងថា ខ្លួនក៏នឹងមានលក់ [FRANCHISE] DAV THE CAKE របស់ខ្លួនផងដែរ។




ទីបញ្ចប់នៃកម្មវិធី ដាវ បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ជាមួយនឹងពាក្យពេចន៍មួយចំនួន អំពីការធ្វើនំ គឺផ្តើមមកពីការស្រលាញ់ ដូច្នេះវិស័យនំ គឺជាវិស័យដែលគួរអោយស្រលាញ់ បើអ្នកទាំងអស់គ្នាស្រលាញ់ គឺគ្មានអ្វីខុសនោះទេ៕






ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម