[ ខេត្តមណ្ឌលគិរី ] បន្ទាប់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរតាមតំបន់ទេសចរដ៏ស្រស់ស្អាត ក្នុងខេត្តមណ្ឌលគិរី គេសង្កេតឃើញភ្ញៀវមួយចំនួនបានបន្សល់ទុកនៅសំរាមអនុស្សាវរីយ៍ ពាសវាលពាសកាល ដើម្បីអោយអាជ្ញាធរមូលដ្ឋានដើររើសសំអាត ក្រោយពេលចាកចេញពីកន្លែងកម្សាន្តឬឈប់សំរាកហូបអាហារ ។
នៅតាមតំបន់ជាច្រើនក្នុងបរិវេណទេសចរ ធ្វើអោយខូចសណ្ដាប់ធ្នាប់ បរិយាកាស បរិស្ថានអាប់អួ ដោយសារតែភ្ញៀវមួយចំនួនហូបអាហារបោះចោលគ្មានអនាម័យ ចូលរួមវិចខ្ចប់ ទុកដាក់ក្នុងធុងឬស្បោងដើម្បីម្ចាស់ការយកទៅបោះដាក់ទីកន្លែងដែលមានធុងសំរាម មិនតែប៉ុណ្ណោះ បន្សល់នូវវត្ថុផ្សេងៗទៀតដែលមិនគួរគប្បីនិងទុក។
អាជ្ញាធរស្រុកអូររាំង បានឲ្យដឹងថា នៅតាមសងខាងផ្លូវជាតិលេខ៧៦ពីស្រុកអូររាំងទៅក្រុងសែនមនោរម្យ ចំនុចចំការស្រល់និងវាលស្មៅ មានរថយន្តអ្នកដើរលេងរាប់រយគ្រឿងបានឈប់តម្រៀបគ្នាចូលថតរូបទេសភាពដ៏ស្រស់ត្រកាល ដើម្បីទុក្ខជាអនុស្សាវរីយ៍ បន្ទាប់ពីវិបត្តិ កូវីត១៩ វ៖ៃលុកលើពិភពលោក ប៉ុន្តែគួរអោយសោកស្ដាយពួកគាត់បែរជាបន្សល់ទុកនូវសំរាមដ៏ច្រើនតាមដងផ្លូវ ដែលតម្រូវឲ្យសមត្ថកិច្ចនិងអាជ្ញាធរត្រូវនាំគ្នាដើររើសប្រមូលយកទៅចោលតាមក្រោយ។
ចំណែកអ្នកភូមិរស់នៅតាមទីរមណីយដ្ឋានានាក្នុងស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ ក៏បានឲ្យដឹងថា នៅកន្លែងដើរលេងដូចជា សមុទ្រឈើ ភ្នំអណ្តូងស្នេហ៏ ចំការដើមស្រល់ និងទីតាំងទេសភាពជាច្រើន ត្រូវអាប់សម្រស់ព្រោះតែអ្នកដើរមួយចំនួន នាំគ្នាទៅហូបអាហារ អង្គុយលេង នៅទីនោះរួចមិនបានប្រមូលសំរាមយកទៅចោលឲ្យបានត្រឹមត្រូវឡើយ។
អាជ្ញាធរខេត្តបានសំនូមពរដល់ភ្ញៀវទេសចរណ៏ទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីថែរក្សាបរិស្ថាន អនាម័យ ជាពិសេសតំបន់ទេសចរធម្មជាតិ ដែលបងប្អូនត្រូវការស្រូបយកខ្យល់អាកាសបរិសុទ្ឋ បើម្នាក់ៗចោលបន្តិចនោះវាប្រាកដជាបង្កើតទៅជាគំនរសំរាម បំផ្លាញដល់សម្រស់ធម្មជាតិ បំផ្លាញបរិស្ថាន ថ្ងៃក្រោយប្រាកដជាគ្មាននរណាម្នាក់ចង់ទៅលេងកម្សាន្តទៀតឡើយ។
យោងតាមមន្ទីរទេសចរណ៏ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី១៧ សីហា ២០២០ មានអ្នកទេសចរណ៏ច្រើនជាងមួយម៉ឺននាក់ កំពុងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានានាក្នុងខេត្ត។ ហើយផ្ទះសំណាក់ សណ្ឋាគារទាំងអស់ក្នុងខេត្តក៏គ្មានសេសសល់បន្ទប់ទំនេរដែរ គឺពេញណែនតែម្តង។
កត្តាទាំងនេះគឹកើតឡើងពីការអភិវឌ្ឍន៍ និងសុខសន្តិភាពរបស់កម្ពុជា ទោះបីលើពិភពលោកជួបគ្រោះមហន្តរាយជម្ងឹឆ្លងរាតត្បាតកូវីយ១៩ក៏ដោយ៕