នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ពីការចែករំលែកវីដេអូ ឃ្លីបរបស់បុរសម្នាក់ ដែលខ្លួនបានថតទុក នៅពេលដែលជាប់នៅកណ្តាលមហាសមុទ្រ ក្រោយជួបឧបទ្ទវហេតុ ផ្ទុះធុងហ្គាសនៅលើទូកនេសាទ្ររបស់ខ្លួន។
បុរសរងគ្រោះខាងលើ បានបង្ហោះវីដេអូទាំងប៉ុន្មានដែលខ្លួនថត ទៅលើបណ្តាញសង្គមហ្វេសប៊ុ៊ក ក្នុងគណនេយ្យអាខោនហ្វេប៊ុករបស់ខ្លួន រយៈពេល១៣ម៉ោង បើគិតត្រឹមវេលាម៉ោង១:៣០នាទី ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០នេះដោយសរសេរថា៖
ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០
ខ្ញុំបាតមានអប័ហេត្តបានផ្ទុះហ្គាសនៅកណ្តាលសមុទ្រលិចទូក
4យុបទើបបានគេរកឃើញជីវិត្តខ្ញុំអើយ.....
ព្រោះតែជីវភាពក្រសំរាចចិត្តមកធ្វើការស្រុកថៃគិតថាជីវភាពប្រសើរតែមិនដូចការគិត...
តែបែជាបរាជ័យទៅវិញ...
ហេតុការនេះត្រូវបាន អ្នកសារព័ត៌មានជាច្រើន យកវីដេអូរបស់បុរសខាងលើ ទៅធ្វើការផ្សាយផ្ទាល់បន្ថែមទៅទៀត! ដោយធ្វើអោយប្រជាពលរដ្ឋ មានការងើងឆ្ងល់ជាខ្លាំងថា៖ តើបុរសខាងលើពេលនេះ រួចផុតជីវិតពីគ្រោះកាចនេះឬនៅ?៕
BC-REPORT.