ចលនា នយោបាយក្នុងប្រទេសថៃ អាចធ្វើអោយការទូតរបស់ខ្លួនក្រឡាច់ខុសផ្លូវ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី21 ខែឩសភា ឆ្នាំ2020 ម៉ោង 3:59 នាទី ល្ងាច

(អន្តរជាតិ)៖ ថៃគឺជាសម្ព័ន្ធមិត្តដែលបានចុះសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៥៤ តែទិសដៅនយោបាយរបស់ប្រទេសនេះ គិតតាំងពីឆ្នាំ ២០០៦ ក្នុងពេលដែលថៃមានចំណងទាក់ទងជាយុទ្ធសាស្ត្រកក់ក្តៅជាមួយចិន វាក៏កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសម្ព័ន្ធភាព ថៃ-អាមេរិក ទៅវិញ ។

ភាពទំនាក់ទំនងសហរដ្ឋអាមេរិក ​និងថៃកើតមានកាន់តែខ្លាំងឡើងហើយនៅពេលថ្មីៗនេះ ។ មានអ្នកអត្ថាធិប្បាយខ្លះ និយាយថា ប្រទេសទាំងពីរនឹងមិនអាចមានផលប្រយោជន៍ជាយុទ្ធសាស្ត្រជាមួយគ្នាអ្វីទៀតទេ ។ ការដាច់ចេញពីគ្នាមិនអាចនឹងកើតមានទេ ហើយទំនាក់ទំនងយោធានិងយោធានៅតែខ្លាំង ដោយសារតែប្រទេសទាំងពីរបានធ្វើលំហាត់យោធាជាទ្វេភាគីជាង ៦០ លើកក្នុងមួយឆ្នាំៗ ហើយថៃជាម្ចាស់ផ្ទះរួមគ្នាអនុវត្តលំហាត់យោធាធំបំ​ផុតនៅក្នុងតំបន់ដែលមានឈ្មោះ ថា កូប្រាហ្គូល ឬពស់វែកមាស។ តែគួរលើកសំណួរថា តើនឹងមានអ្វីកើតឡើងទៅ បើសិនជាសហរដ្ឋអាមេរិកសំរេចចិត្តបញ្ចប់សម្ព័ន្ធភាពតាមសន្ធិសញ្ញាដែលមានចំនាស់ ៦៦ ឆ្នាំនេះ? លទ្ធភាពនេះអាចកើតមាន ពីព្រោះឥទ្ធិពលក្នុងប្រទេសកំពុងតែប្រទាញគោលនយោបាយថៃទៅតាមទិសដៅខុសៗគ្នា ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារដែលមានធុរកិច្ចចិន-ថៃ នៃប្រទេសថៃអាចនឹងស្វាគមន៍ការហុចដៃដោយចំហរជាងមុនទៅកាន់គន្លងចររបស់ចិន។

ពួកគេបានដឹកនាំអោយមានការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយចិន បន្ទាប់ពីការកែទំរង់សេដ្ឋកិច្ច ដែលអនុវត្តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីចិន តេង សាវពីង តែត្រូវបានធ្វើអោយខ្លាចរអារទៅវិញដោយសារតែការប្រឆាំងតវ៉ានៃក្រុមអាវក្រហម កាលពីឆ្នាំ ២០១០ និងបានក្លាយទៅជារឿងធំមួយនៃបូជនីយ៍កិច្ចប្រជាធិបតេយ្យសហរដ្ឋអាមេរិក ។

ប៉ុន្តែព្រះមហាក្សត្រដែលនៅជាកំពូលរបស់យោធាថៃ និងពួកអភិជន នៅតែរក្សាបំណងចង់អោយមានការចងសម្ព័ន្ធគ្នាណាមួយ ជាមួយនឹងលោកខាងលិច។ មានតិចតួចទេដែលបានបញ្ជូនកូនចៅទៅរៀននៅសាលាក្នុងប្រទេសចិន តែមានច្រើនដែលបញ្ជូនកូនចៅឲ្យទៅរៀនសូត្រនៅក្នុងប្រព័ន្ធអប់រំនៃសហរដ្ឋអាមេរិក និងអង់គ្លេស ។

ប្រមុខកងទ័ពបច្ចុប្បន្ន និងជាអ្នករាជានិយមដ៏ក្លៀវក្លា លោក Apirat Kongsompong ទោះបីថាមានការមិនចូលចិត្តបក្សនយោបាយសេរីនិយមរបស់ថៃក្តី ប៉ុន្តែលោកក៏សម្លឹងទៅរកកងទ័ពសហរដ្ឋអាមេរិក ដើម្បីថែរក្សាមិត្តភាព ទ្រឹស្តី និងទទួលបានសម្ភារៈសឹក ។ ស្តេច វិជ្ជារ៉ាលុងកន នៅតែចងចាំដោយពេញចិត្តនូវពេលវេលាដែលព្រះអង្គរៀននៅសាលាយោធារបស់អូស្ត្រាលី នៅ Duntroon និងបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងពួកកុម្មុយនិស្តថៃកាលពីទសវត្សឆ្នាំ​១៩៧០ ។

ទំនាក់ទំនងការបរទេសថៃកាន់តែមានការជាប់ជំពាក់នៅក្នុងនយោបាយក្នុងប្រទេស តាំងពីរដ្ឋប្រហារឆ្នាំ ២០០៦ ដែលបានធ្វើអោយមានរយៈពេលនៃការប្រឆាំងតវ៉ាដ៏ធំ និងការប្រកួតប្រជែងនយោបាយ ដែលមិនគោរពតាមច្បាប់។ អ្នកបោះឆ្នោតថៃ នៅតែមានការបែកបាក់អំពីប្រការដែលថាតើអធិបតេយ្យភាពនៅជាមួយនឹងប្រជាពលរដ្ឋ ឬនៅជាមួយព្រះមហាក្សត្រ ។

ការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកជាបន្តមកទៀត គឺប្រការដែលថៃរអិលជើងរបស់ខ្លួនទៅរកភាពផ្តាច់ការនិយម បានធ្វើឲ្យប៉ះពាល់ដល់របៀបដែលអ្នកនៅថ្នាក់កណ្តាលនៃយោធាថៃត្រូវសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើសហរដ្ឋអាមេរិក ។ ក្នុងការសិក្សាមួយជាមួយនឹងមន្ត្រីយោធាថៃ ១៨០០ នាក់ ធ្វើនៅក្នុងរវាងឆ្នាំ ២០១៥ និង ២០១៧ អ្នកផ្តល់ចម្លើយបានអោយពិន្ទុសហរដ្ឋអាមេរិកថាជា “មហាអំណាច” ដែលទីបំផុតវាអាចនឹងគំរាមកំហែងថៃក្នុងពេលណាមួយ ។ ថៃបានប្រុងប្រៀបរស់ដោយមិនមានសម្ព័ន្ធភាពជាមួយប្រទេសឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ជាច្រើនទសវត្សមកហើយ ។

ការចាកចេញនៃកងទ័ពសហរដ្ឋអាមេរិកពីដីគោកនៃអាស៊ីអគ្នេយ៍ កាលពីឆ្នាំ​១៩៧៦ ជាការតក់ស្លុតជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ សំរាប់អ្នករៀបចំគោលនយោបាយរបស់ប្រទេសថៃ ។ ថៃបានសំរបខ្លួនចំពោះហេតុការណ៍នោះ ដោយការស្រុះស្រួលជាមួយចិន រួចហើយជាមួយវៀតណាម ។

ពេលដែលសង្គ្រាមត្រជាក់បានបញ្ជាប់ទៅ ថៃក៏បានជម្រុញទៅមុខជាមួយគោលនយោបាយការបរទេសសេរីនិយម ក្នុងគោលបំណងប្រែក្លាយសមរភូមិអោយទៅជាទីផ្សារ មួយផ្នែកតាមរយៈការវិនិយោគស៊ីជំរៅជាងមុនក្នុងអាស៊ាន។ ន័យភាពជាម្ចាស់នៃអាស៊ានរបស់ថៃ កើតចេញមួយផ្នែកពីតួនាទីដ៏សំខាន់ជាស្នូលរបស់ខ្លួនដែលបានស្ថាបនាប្លុកប្រទេសនេះឡើង។ វាក៏ជាការពណ៌នាដល់និយមន័យថា អាស៊ានជួយបណ្តាប្រទេសអាស៊ីអគ្នេយ៍អោយធ្វើតុល្យកម្មផលប្រយោជន៍របស់ខ្លួន ប្រឆាំងនឹងមហាអំណាចនានា ក្នុងនោះមានទាំងតាមរយៈទម្ងន់សេដ្ឋកិច្ច រួមគ្នានឹងតួនាទីជាអ្នកសំរបសំរួលជាយុទ្ធសាស្ត្ររបស់អាស៊ាន ។

អាស៊ាន ក៏ជាយានសំរាប់ក្តីបំណងផ្ទាល់របស់ថៃអោយមានការដឹកនាំក្នុងក្របខណ្ឌអនុតំបន់។ ការមានសំណាងល្អរបស់ថៃដែលជាប្រទេសអាស៊ីអគ្នេយ៍តែមួយគត់ មិនត្រូវបានបំផ្លិចបំផ្លាញដោយអាណានិគមនិយម ដោយសង្គ្រាមតាមរយៈអ្នកតំនាង ឬដោយការប្រល័យពូជសាសន៍ នៅក្នុងសតវត្សទី ២០ បានផ្តល់អោយប្រទេសនេះ នូវប្រៀបជាប្រទេសមានមានឱកាសមុនប្រទេសជិតខាងរបស់ខ្លួន​ ។




ក្នុងទសវត្សឆ្នាំ ១៩៩០ ខណៈដែលថៃជួបនឹងកំណើនសេដ្ឋកិច្ចពីរខ្ទង់លេខ ថៃស្វះស្វែងដើម្បីនឹងធ្វើខ្លួនអោយទៅជាច្រកចេញចូលភស្តុភា និងសេដ្ឋកិច្ចសំរាប់ប្រទេសដីគោកនៅអាស៊ីអគ្នេយ៍ ពោលគីជាចំណងទាក់ទងរវាងអាស៊ីអគ្នេយ៍ដីគោក និងដែនសមុទ្រ។ ចក្ខុវិស័យនេះរបស់ប្រទេសថៃ ជាសុវណ្ណភូមិ ឬទឹកដីមាស នៅតែជាផ្នែកមួយនៃអត្តសញ្ញាណជាតិថៃ ។ ថៃបន្តតាមរកចក្ខុវិស័យសុវណ្ណភូមិដោយអភិវឌ្ឍជាសួនឧស្សាហកម្ម និងកំពង់ផែនានា នៅតាមមាត់សមុទ្រប៉ែកខាងកើត។ គោលនយោបាយឧស្សាហកម្មនានា ដូចជារបៀងសេដ្ឋកិច្ចខាងកើតជាដើម ក៏ចងភ្ជាប់ព្រលានយន្តហោះបីជាមួយគ្នាដោយផ្លូវដែកល្បឿនលឿន ។

គោលនយោបាយទាំងនេះជាក្តីបំណងនៃរបបផ្តាច់ការដើម្បីនឹងរកបាននូវភាពស្របច្បាប់ដោយជម្រុញជាកំណើនសេដ្ឋកិច្ចនៅក្នុងពេលដែលមានការរបូតរបាញដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ របបដែលត្រួតត្រាដោយយោធា ក៏មានការរីករាយជាមួយនឹងទំនាក់ទំនងកក់ក្តៅជាមួយដៃគូរបស់ខ្លួននៅម្យៀនម៉ា ឡាវ និងកម្ពុជា ។ ប៉ុន្តែចក្ខុវិស័យសុវណ្ណភូមិ កំពុងតែជួបជាមួយនឹងចក្ខុវិស័យតំបន់ដ៏ប្រកួតប្រជែងរបស់ចិន។ ពេលដែលចក្ខុវិស័យសុវណ្ណភូមិត្រូវបានប្រកាសចេញមក ថៃនៅក្នុងស្ថានភាពមួយដែលមានស្ថានភាពរឹងមាំខាងសេដ្ឋកិច្ច ការទូត និងយោធា។

ពេលនេះ ទោះបីថៃនៅតែជាវិនិយោគិនសំខាន់សំរាប់ម្យៀនម៉ា ឡាវ និងកម្ពុជាក៏ដោយ ថៃលែងជាជំរើសដៃគូសេដ្ឋកិច្ចតែមួយទៀតហើយ។ តាំងពី គំនិតផ្តើមខ្សែក្រវាត់និងផ្លូវ ចាប់ផ្តើមកាលពីឆ្នាំ ២០១៣ គំរោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីអគ្នេយ៍ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនានា រីកដុះដាលជាខ្លាំង ។

មានសញ្ញាជាច្រើនថា ថៃកំពុងតែចាប់ផ្តើមមានអារម្មណ៍ត្រូវបានកំហិតជាយុទ្ធសាស្ត្រ និងត្រូវបានរុញយ៉ាងខ្លាំងអោយថយក្រោយ។ ថៃកំពុងតែទប់នឹងការរុញមករបស់ចិន ដើម្បីធ្វើបម្ទុះបណ្តាញទឹកហូរដែលនៅសេសសល់ពីទន្លេមេគង្គ និងកំពុងធ្វើព្រងើយកន្តើយដល់ការជំរុញអោយមានប្រឡាយកាត់តាមទ្វីប​ Isthmus of Kra (ឈូងសមុទ្របឹងហ្កាល់ និងឈូងសមុទ្រថៃ ផ្នែកចង្អៀតមួយនៃឧបទ្វីបម៉ាឡេ)។ ខណៈដែលចិនកំពុងតែសាងសង់យ៉ាងលឿនផ្លូវដែកសំរាប់រថភ្លើងល្បឿនលឿនពីគន់មីងទៅវៀងចាន់ ថៃក៏កំពុងតែពន្យាខ្សែរថភ្លើងពី ណងខៃ ទៅបាងកក ដោយមានការចរចាតឹងតែងជាមួយក្រុងប៉េកាំង ។

ថៃ កំពុងតែគាំទ្រយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawady–Chao Phraya–Mekong (ACMECS) អោយក្លាយជាវេទិកាអនុតំបន់ ជាចម្លាស់មួយទៀតទៅនឹង កិច្ចសហប្រតិបត្តិការឡាងឆាង/មេគង្គរបស់ចិន ។ វប្បធម៌យុទ្ធសាស្ត្ររបស់ថៃ ដាក់ទុនច្រើនមែនទែនលើសន្និធិការទូតប្រកបដោយវីរភាពនៃព្រះបាទ ជូឡាលុងកន កាលពីសតវត្សទី ១៩ ជាមួយមហាអំណាចអាណានិគម។

អ្នកវណ្ណៈខ្ពស់ថៃ បានមើលឃើញភាពស្របគ្នាច្រើន ជាមួយនឹងយុគសម័យបច្ចុប្បន្ននៃអ្វីដែលអាចថាជាការប្រកួតប្រជែង “មហាអំណាច” និងភាពផ្ទុយគ្នារវាងសហរដ្ឋអាមេរិកនិងចិន។ តែ នៅពេលដែលថៃវិលទៅរកភាពផ្តាច់ការនិយម ហើយពង្រីកចំណងទាក់ទងសន្តិសុខរបស់ខ្លួនជាមួយចិន ថៃបានដាក់សម្ព័ន្ធភាពតាមសន្ធិសញ្ញារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្នុងហានីភ័យ៕

@Benco


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម