ប្រពន្ធស្តីបន្ទោសផឹកស្រាស្រវឹងមិនទៅធ្វើការខឹងទៅចង់ករសំលាប់ខ្លួននិងរបងត្រូវបានអ្នកទៅបត់ជើងប្រទ: ….!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:44 នាទី ល្ងាច

ប្រពន្ធស្តីបន្ទោសផឹកស្រាស្រវឹងមិនទៅធ្វើការខឹងទៅចង់ករសំលាប់ខ្លួននិងរបងត្រូវបានអ្នកទៅបត់ជើងប្រទ: ….!

បន្ទាយមានជ័យ៖ប្រពន្ធស្តីបន្ទោសផឹកស្រាស្រវឹងមិនទៅធ្វើការខឹងទៅចង់ករសំលាប់ខ្លួននិងរបងត្រូវបានអ្នកទៅបត់ជើងប្រទៈនៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤នៅជើងភ្នំស្ថិតភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


ជនរងគ្រោះដែលធ្វើអត្តឃាត់សំលាប់ខ្លួនមានឈ្មោះ ជិង ជិន ហៅខែត ភេទប្រុសអាយុ៥០ឆ្នាំ(មុខរបបកម្មករក្រុមហ៊ុនលាយស៊ីម៉ុងត៍)មានស្រុកកំណើតខេត្តសៀមរាបស្នាក់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ស្ត្រីម្នាក់ជាប្រពន្ធបានប្រាប់ថា៖គាត់ពីនាក់ប្តីប្រពន្ធបានធ្វើការក្នុងក្រុមហ៊ុនលាយស៊ីម៉ុងត៍រយៈពេល៣ឆ្នាំហើយ លុះល្ងាចថ្ងៃទី២១ ខែក្តដា ឆ្នាំ២០២៤ប្តីរបស់គាត់បានពោលពាក្យថាចង់ឈប់ធ្វើការក្រុមហ៊ុនលាយស៊ីម៉ុងដោយប្រាក់ខែមិនគ្រប់សម្រាប់បង់ធនាគារចង់ដោះមុខរបបទៅស៊ីឈ្នួលទៅចិញ្ចឹមគោអោយគេ១ខែ២នាក់ប្តីប្រពន្ធគេអោយ១៥.០០០បាតប្រពន្ធថាគឹតមើលអោយច្បាស់សិនចាំដូរកន្លែង។


ប្រពន្ធបានបញ្ជាក់ថា៖ហើយប្តីរបស់ខ្លួនបានផឹងស្រវឹងហើយមិនទៅធ្វើការប្រពន្ធស្តីបន្ទោសខឹងលុះល្ងាចបានបាត់ប្តីនឹកស្មានថាទៅស្រុកកំណើតឯខេត្តសៀមរាបហើយមិនបានសួរនាំរហូតដល់រសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ត្រូវអ្នកទៅជើងប្រទៈឃើញចងករស្លាប់នៅរបងដែកខាងលិចក្រុមហ៊ុនលាយស៊ីម៉ុងត៍ទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្តកិច្ចជំនាញចុះមកពិនិត្យ។

មន្ត្រីនគរបាលជំនាញបានប្រាប់ថា៖ក្រោយមន្ត្រីជំនាញមាននគរបាល មន្ត្រីសុខាភិបាលបានចុះទៅពិនិត្យឃើញសាកសពជនរងគ្រោះចងករនិងកន្សែងជាបរបងដែកកម្ពស់ផុតដីប្រមាណជិតកន្លៈម៉ែត្រ ក្រោយកាត់ទំលាក់សាកសពពិនិត្យនិងធ្វើកោសលវិច្ឆ័យជនរងគ្រោះបានធ្វើអត្តឃាតចងកសំលាប់ខ្លួនក្រោយពិនិត្យហើយប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម