គណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច ននិងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខូប

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែកក្កដា ឆ្នាំ2024 ម៉ោង 3:27 នាទី ល្ងាច

គណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច ននិងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខូប

ខេត្តព្រះសីហនុ ៖ គណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច ននិងហិរញ្ញវត្ថុបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខូប ផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន ៤ ខ្សែ ប្រវែង ១២ .២០០ម ទទឹង ៤ម និង ៥ម ស្ថិតនៅ ឃុំ ជើងគោ ឃុំ វាលរេញ ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលការអនុវត្ដដោយមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។


គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃផ្លូវនាពេលនេះរួមមាន ក្រសួងអភិវឌ្ឍន៏ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិក គណៈកម្មការលទ្ធកម្ម ( គ.ល )   ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ  បានផ្តាំផ្ញើសួរសុខទុក ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ អាជ្ញាធរ ភូមិ ឃុំ ស្រុក ជាមួយគ្នានោះឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវជួយថែរក្សានិងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ដើម្បីការប្រើប្រាស់បានយូរអង្វែងនិងបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ដែលជាអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីម្នាក់មួយផងដែរ។


ក្នុងឱកាសនៃការប្រគល់បញ្ចប់គម្រោងផ្លូវលំនេះដែរលោកមេឃុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍មន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែលបានកសាងស្ថាបនាផ្លូវលំនេះឡើងដើម្បីបំរើឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានភាពងាយស្រួលខណៈផ្លូវនេះនាពេលកន្លងមកគឺជួបការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកកសិផលផ្សេងៗរួមជាមួយនឹងការធ្វើដំណើររបស់សិស្សានុសិស្សធ្វើដំណើរទៅសាលាមានការលំបាកក្រោយពីទទួលបានផ្លូវមួយខ្សែតនេះប្រជាពលរដ្ឋមានការសប្បាយចិត្តនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានគិតគូអំពីសុខទុករបស់ប្រជាពលរដ្ឋពិតប្រាកដ៕
ដោយ ៖  ឈុនគឹមហៃ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម