ប្រឡាយរំដោះទឹកប្រវែង៣០០មែត្រ ត្រូវបានស្ដារជូនប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែកក្កដា ឆ្នាំ2024 ម៉ោង 8:05 នាទី ល្ងាច

ប្រឡាយរំដោះទឹកប្រវែង៣០០មែត្រ ត្រូវបានស្ដារជូនប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤ លោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ បានស្នើគ្រឿងចក្រខ្នាតតូច មកកាយស្ដារប្រឡាយបង្ហូររំដោះទឹកជាប់និងផ្លូវកៅស៊ូប្រវែង៣០០មែត្រ ពីភូមិដូនពែងមកទល់និងលូររំដោះទឹកភូមិក្រាំងតាពូងរួចរាល់ជាស្ថាពរ ។

ដោយមានការសមាសភាពចូលរួមលោក តា ទឹក មេភូមិដូនពែងនិងលោក ហង្ស វ៉ៃ មេភូមិ។ក្រាំងតាពូង ព្រមទាំងប្រជាការពារភូមិផងដែរ។

សូមបញ្ជាក់ថា៖ ទីតាំងខាងលើកន្លងមកតែងតែមានការដកទឹកលើផ្លូវ ធ្វើអោយបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ចេញចូលតាមផ្លូវនេះនាពេលកន្លងមក។

ដោយរដូវវស្សាចូលមករួមទាំងមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ លោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍ ជួយសម្រួលក្នុងការស្ដារប្រឡាយបង្ហូ រំដោះទឹកជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

លោក ម៉ូវ ឡេង បានសុំណូមពរដល់បងប្អូនប្រជាណលរដ្ឋដែលធ្វើដំណើរនិងប្រជាពលរដ្ឋដែលមានសំនៅដ្ឋានជាប់ បណ្ដោយប្រឡាយបង្ហូ រំដោះទឹកទាំងអស់គ្នា សូមចូលរួមសំអាត និងវិចខ្ចប់កាកសំណល់ផ្សេងៗ ទុកដាក់អោយបានត្រឹមត្រូវដើម្បីចូលរួមរក្សាអនាម័យបរិស្ថានស្អាត ទីក្រុងល្អ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម