លោកឧកញ៉ា ប៉ោ វណ្ណាត និង លោក វង្ស បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ស្នងការដ្ឋាននគរបាលខេត្ត

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែកក្កដា ឆ្នាំ2024 ម៉ោង 5:31 នាទី ល្ងាច

លោកឧកញ៉ា ប៉ោ វណ្ណាត និង លោក វង្ស បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ស្នងការដ្ឋាននគរបាលខេត្ត

បន្ទាយមានជ័យ: លោកឧញ៉ា ប៉ោ វណ្ណាត និង លោក វង្ស បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន៣០០បញ្ចប់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា ប៉ោ វណ្ណាត និង លោក វង្ស ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្ដមសេនីយ៍ទោស្នងការបានជូនពរដល់លោកឧកញ៉ា ប៉ោ វណ្ណាត និង លោក វង្ស ព្រមទាំងក្រុមគ្រួសារ រកសុីទទួលទានមានបាននឹងជួបតែសេចក្ដីសុខគ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខះ ពលះកុំបីឃ្លៀងឃ្លាតឡេីយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម