យុវជនម្នាក់បើកបរម៉ូតូយ៉ាងលឿនមកកន្លែងជួសជុលទូរសព្ទក៏បានបុកខឿននិងរនាំងផ្លូវផ្លោងធ្លាក់ប្រឡាយបាក់ភ្លៅខាងឆ្វេងរបួសធ្ងន់...!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែកក្កដា ឆ្នាំ2024 ម៉ោង 12:10 នាទី ល្ងាច

យុវជនម្នាក់បើកបរម៉ូតូយ៉ាងលឿនមកកន្លែងជួសជុលទូរសព្ទក៏បានបុកខឿននិងរនាំងផ្លូវផ្លោងធ្លាក់ប្រឡាយបាក់ភ្លៅខាងឆ្វេងរបួសធ្ងន់...!


បន្ទាយមានជ័យ÷ យុវជនម្នាក់បាន រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបុរីខណៈដែលរូបគេបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនបានបុកឃឿននិងរនាំងផ្លូវផ្លោងទៅធ្លាក់ប្រឡាយ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥នាទី ព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៤ នៅលើកំណត់ផ្លូវជាតិលេខ 5 ត្រង់ចំណុចផ្លូវបំបែក វាងក្រុងស្ថិតនៅក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះ ថាវ ឆៃ ភេទប្រុសអាយុ ១៩ ឆ្នាំ មានទីលំនៅនៅ ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វា ក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យមានមុខរបជាជាងជួសជុលទូរសព្ទដៃនៅផ្សារធំថ្មីហៅ(ផ្សារចំការគ)។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1Q-9449 បានធ្វើដំណើរក្នុងទិសដៅពីរលិចមកកើតក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុក៏បានឡើងឃឿននិងបុករនាំងបាំងផ្លូវបណ្ដាលឲ្យម៉ូតូផ្លោងទៅធ្លាក់ប្រឡាយតែម្ដង។

ជនរងគ្រោះបានរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង ភ្លាមៗនោះគេឃើញមានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លាដែលដឹកនាំដោយលោក ផាត វណ្ណី បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍សម្រួលចរាចរណ៍និងបានទាក់ទងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ្ឌ។ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។

ចំណែកម៉ូតូលោកមេប៉ុស្តិ៍ទឹកថ្លា យកទៅរក្សាទុក នៅប៉ុស្តិ៍ទឹកថ្លា រង់ចាំម្ចាស់ម៉ូតូមកយកពេលក្រោយជាបន្ត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម