ពិធីប្រកាសតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងបំពាក់ឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍....!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែកក្កដា ឆ្នាំ2024 ម៉ោង 12:18 នាទី ព្រឹក

ពិធីប្រកាសតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងបំពាក់ឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍....!

បាត់ដំបង : លោកឧត្តមសេនីយ៍ត្រី ដាញ់​ អេងប៊ុនចាន់​ ត្រូវបានប្រកាសទទួលតំណែងថ្មី​ ជាស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំ​បង និងដំឡេីងឋានន្តរសក្តិ​ជាឧត្តមសេនីយ៍ទោ​ជំនួសលោកឧត្តម សេ​នីយ៍ទោ​ សាត​ គឹម​សាន​ ដែលត្រូវចូលនិវត្តន៍។

photo_2024-07-19_10-06-35

ពិធីប្រកាសតែងតាំងនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៤ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃសុក្រ ទី ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នឹងបានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ការប្រកាសតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង នេះក៏មានការបំពាក់ឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍  នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាច្រើនរូបផងដែរ៕
ព័ត៌មានទាន់ហេតុការណ៍ ដោយ លោក ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម