ប្រទះឃើញសពអណ្ដែតទឹកនៅពយកាំពេញខេត្តព្រះសីហនុ ស្លាប់ដោយមិនទាន់ដឹងមូលហេតុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី19 ខែកក្កដា ឆ្នាំ2024 ម៉ោង 11:39 នាទី ល្ងាច

ប្រទះឃើញសពអណ្ដែតទឹកនៅពយកាំពេញខេត្តព្រះសីហនុ ស្លាប់ដោយមិនទាន់ដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់សង្ស័យថាជាជនបរទេស ស្លាប់ផ្កាប់មុខអណ្ដែតទឹកនៅពយកាំពេញ បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើលនិងជួយយកសាកសពមកក្បែរគោគនិងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះ បានប្រទះឃើញនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៤ ត្រង់ចំណុចពយកាំពេញ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង / ខេត្តព្រះសីហនុ។

យោងតាមប្រភពពីប្រពលរដ្ឋ បានប្រាប់អោយដឹងថា គាត់បានប្រទះឃើញសពអណ្ដែតទឹកសមុទ្រម្នាក់ជាមនុស្សប្រុស ស្លៀងជើងខ្លីត្រឹមជង្គុងពណ៌ទឹកដោះគោ អាវយឺតពណ៌ខ្មៅ សង្ស័យជាជនជាតិបរទេស(បារាំង)ក៍បានជួយទាញសពមកក្បែរគោកចង់ទុកកុំអោយរសាត់ទៅកណ្ដាលសមុទ្រ រួចរាយការណ៍ជូនសមត្ថកិច្ចតែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៍ទាំនាក់ទំនងសមត្ថកិច្ចជំនាញកោសលវិច្ឆ័យមកពិនិត្យលោកសព ជាលទ្ធិផលបុរសខាងលើពិតជាស្លាប់ដោយសារលុងទឹកពិតប្រាកដមែន រួចបញ្ជូនសពតាមរថយន្តមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ យកទៅរក្សាក្នុងបន្ទប់ដំកលសព និងទាំនាក់ទំនងសាច់សាច់ញាតិក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម