ពលរដ្ឋរាយការណ៍ថា បុរសម្នាក់បានស្លា. ប់ ក្រោយបើករុឺម៉កម៉ូតូលក់ការ៉េម

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែកក្កដា ឆ្នាំ2024 ម៉ោង 5:46 នាទី ល្ងាច

ស្រុកព្រៃនប់៖(ដំណឹងបឋម)ពលរដ្ឋរាយការណ៍ថា បុរសម្នាក់បានស្លា. ប់ ក្រោយបើករុឺម៉កម៉ូតូលក់ការ៉េម ជួបគ្រោះថ្នា ក់ចរាចរណ៍ រុឺម៉កធ្លាក់ផ្លូវ ចេញពីផ្លូវជាតិលេខ៤ចូលទៅក្នុងប្រឡាយក្បែរផ្លូវនៅម្តុំភូមិបត់សិរមាន់ឃុំព្រៃនប់ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ម៉ោងប្រហែលជាង១កន្លះរសៀលថ្ងៃ១៤កក្កដា២០២៤។

បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ដំណឹងជាបឋមដែរថា បុរសរ ងគ្រោះឈ្មោះ អៀង បុរី ហៅ វិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ការ៉េម មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងថានេះជាគ្រោះថ្នា ក់ដោយខ្លួនឯងពេលកំពុងបើករុឺម៉កម៉ូតូលក់ការ៉េម ធ្លាក់ចេញពីផ្លូវក្រឡាប់រុឺម៉កគៀប ស្លា. ប់ នៅនឹងកន្លែង៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម