ធ្វើដល់មន្ត្រីហើយប៉ះរថយន្តគេមិនទទួលខុសត្រូវទៀត ព្យាយាមបើករត់ រហូតប្រជាពលរដ្ឋដេញជួយឃាត់បាននៅមុខសង្កាត់លេខ៤

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែកក្កដា ឆ្នាំ2024 ម៉ោង 10:50 នាទី ព្រឹក

ធ្វើដល់មន្ត្រីហើយប៉ះរថយន្តគេមិនទទួលខុសត្រូវទៀត ព្យាយាមបើករត់ រហូតប្រជាពលរដ្ឋដេញជួយឃាត់បាននៅមុខសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បើករថយន្តford ប៉ះរថយន្តព្រុស២គ្រឿងហើយមិនឈប់ ព្យាយាមបើករត់គេច តែត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយ រហូតឃាត់បាននៅមុខសង្កាត់លេខ៤ បង្កអោយមានការភ្ញាក់ផ្អើលមួយចំហៀងក្រុងព្រះសីហនុ។

ហេតុការនេះបានកើតឡើងវេលាម៉ោង១០ : ៣០នាទីនាយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចចំការស្ពៃ ហើយបើករត់រហូតដល់មុខសង្កាត់លេខ៤ ស្ថិតក្នុងភូមិ០៤ សង្កាត់លេខ០៤ក្រុង/ខេត្តព្រះសីហនុ។

ប្រភពកន្លែងកើតហេតុបានបង្ហើបឲ្យអ្នកសារព័ត៌មានយើងថា អ្នកបើករថយន្ ford ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BX.0257 បើកបរដោយស្ត្រីម្នាក់ ជាមន្ត្រីបំរើការងារនៅសាលាខេត្តព្រះសីហនុនិងអ្នកជិះជាមួយម្នាក់ទៀតស្រី ពេលដែលបើកបរប៉ះក្បាលរថយន្តព្រុស១គ្រឿងបន្តិចបន្តួចមិនឈប់ដោះស្រាយគ្នា បែរជាព្យាយាមបើករត់គេចមិនទទួលខុត្រូវ ភ្លាមៗនោះក៍មានរថយន្តព្រុស១គ្រឿងទៀតដេញតាមកាកពីមុខ ក៍ត្រូវរថយន្តបង្កនោះបុកពីក្រោយទៀតទើបឃាត់បាននៅជិតសង្កាត់លេខ៤តែម្ដង ចំណែកស្ត្រី២នាក់ក្នុងរថយន្តបង្កមិនចុះពីក្នុងរថយន្តទេ រងចាំសមត្ថកិច្ចមកដល់ និងអោយជនរងគ្រោះចាំជួបដោះស្រាយគ្នាជាមួយមេធាវីគាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក បានមកដល់បានអោយភាគីទាំងសងខាង និងយករថយន្តបង្កទៅដោះស្រាយគ្នានៅការិយាល័យចរាចរណ៍បន្តតាមនិតិវិធីច្បាប់។
នៅព្រឹកថ្ងៃទី 14 ខែកក្កដាឆ្នាំ 2024 ក្រោយពីការសម្របសម្រួលរវាងភាគីទាំងសងខាង ភាគីទាំងពីរបានស្រស់ស្រួលបញ្ចប់រឿងនៅចំពោះមុខមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម