អគ្គីភ័យឆាបឆេះផ្ទៈអស់២ខ្នងនិងរថយន្ត៣គ្រឿងម៉ូតូ៤គ្រឿងរបួសម្ចាស់ម្នាក់...!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែកក្កដា ឆ្នាំ2024 ម៉ោង 6:25 នាទី ព្រឹក

(បន្ទាយមានជ័យ)៖អគ្គីភ័យឆាបឆេះផ្ទៈអស់២ខ្នងនិងរថយន្ត៣គ្រឿងម៉ូតូ៤គ្រឿងរបួសម្ចាស់ម្នាក់ដែលកើតឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្តដា ឆ្នាំ២០២៤នេះស្ថិតនៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យបានប្រាប់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះគឺស្ត្រីម្ចាស់ផ្ទៈជាអ្នកលក់សាំងដបនិងលក់អីវ៉ាន់ចាប់ហួត បានផ្ទេរសាំងដាក់ដបហើយដៃម្ខាងយកឧបករណ៍ឆក់ម៉ូសបង្កអោយឆាបឆេះឡើងត្រូវកម្លាំងរួមជាមួយប្រជាពលរដ្ឋជួយពន្លត់រហូតរយៈពេលជិត១ម៉ោងទើបរលត់។

លោកបានបញ្ជាក់ថា៖អគ្គីភ័យឆាបឆេះបណ្តាលខូចខារផ្ទៈ២ខ្នង១ខ្នងផ្ទៈថ្មប្រក់ស័ង្កសី ១ខ្នងទៀតឈើប្រក់ស័ង្កសី និងខូចខាតរថយន្ត៣គ្រឿងជាប្រភេទរថយន្តកាំម៉ារីដឹកសាំង ឆេះទាំងស្រុងម៉ូតូ៤គ្រឿងឆេះរបួសស្ត្រីម្នាក់ត្រូវបានសង្គ្រោះដែលខូចខាតសម្ភារៈទាំងស្រុង។
លោក ឃូ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ដែលអគ្គីភ័យឆាបឆេះជួយអន្តរាគមន៍មានរថយន្តពន្លត់អគ្គីភ័យ២គ្រឿងប្រើប្រាស់ទឹក៦ឡាននិងកម្លាំងអន្តរាគមន៍ជិៈ១០០នាក់មាននគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងស្រុក និងកងពលថ្មើជើងលេខ៥១ មន្ត្រីរដ្ឋបាលស្រុកព្រះនេត្តព្រះរួមជាមួយប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋថ្លែងអំណគុណចំពោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ
និងលោក ឃូ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលឆាបឆេះផ្ទៈមិនបណ្តាលអោយរាលដាលឆេះទៅផ្ទៈប្រជាពលរដ្ឋដ៍ទៃទៀត៕


ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ លោកហ៊ីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម