យុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍និងចែកមួកសុវត្ថិភាពដែលជាអំណោយរបស់ឯកឧត្តម អភិសន្តិបណ្ឌិតសុខានិងលោកជំទាវកែសួនសុភីសុខា តាមរយៈលោកកែសួនសុភាព

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែមិថុនា ឆ្នាំ2024 ម៉ោង 12:38 នាទី ល្ងាច

យុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍និងចែកមួកសុវត្ថិភាពដែលជាអំណោយរបស់ឯកឧត្តម អភិសន្តិបណ្ឌិតសុខានិងលោកជំទាវកែសួនសុភីសុខា តាមរយៈលោកកែសួនសុភាព


ខេត្តបន្ទាយមានជ័យ
ព្រឹក ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៤នេះ នៅចំណុច ភ្លើងស្តុប លោកកែសួនសុភាពអភិបាលរងខេត្តបន្ទាយមានជ័យ
និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកស្រេងសុផលអភិបាលក្រុងសិរីសោភ័ណ លោក ឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលបន្ទុកសារាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍  និងក្រុមការងារជាច្រើននាក់ទៀតបាន នាំយកអំណោយ មួកសុវត្ថិភាពរាប់រយ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ព្រមទាំងលោកជំទាវ កែ សួន សុភី ស សុខា តាមរយៈ លោកកែសួនសុភាព  ចែកជូនដល់អ្នកធ្វើចរាចរណ៍តាមផ្លូវជាតិ នៅចំណុចភ្លើងស្តុប ដើម្បីធ្វើការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក។
លោក កែ សួនសុភាព លោក ឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ វាមានសារៈសំខាន់ណាស់ដើម្បីជំនួយស្មារតីដល់ អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោកជាដើម។


ក្នុងនោះដោយមានការបង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញផងដែរ ក្នុងគោលបំណងបង្កើន សមត្ថភាពយល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកបើកម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរផងដែរ។
លោកទាំង២ បានមានប្រសាសន៍បន្តទៀតថា អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកពី


កក្កា៧យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ធ្វើឲ្យយើងបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន ២/បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងឹយខ្លាំងហេវហត់ខ្លាំង ៣/ការមិនគោរពសិទ្ធអទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦/ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើម៧/មិនបានមើលគំនូសផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយ ជាបញ្ហដ៏ធំផងដែរ។ ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មិនជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ ឲ្យបានគ្រប់គ្នាទេនោះគ្រោះថ្នាក់ដោយសារចរាចរណ៍ និងអាចកើនឡើងជាងមុន។ការគោរពច្បាប់ចរាចរណ៍វាមិនពិបាកនោះទេពេលដែលយើងជិះម៉ូតូ ត្រូវពាក់មួកសុវត្តិភាពទាំងអស់គ្នាមិនត្រូវបើកបរទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំពោះបងប្អូនដែលជិះរថយន្តត្រូវដាក់ខខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវមុនចេញដំណើទោះជិតឬឆ្ងាយក្តីដើម្បីសុវត្តិភាពរបស់បងប្អូន។


ក្នងឱកាសននោះលោកទាំង២ បានធ្វើការអំពអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវ ចេះបើកបរមានការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពជានិច្ច ពាក់ខ្សែក្រវ៉ាត់ពេលបើកបរ ត្រូវជិះប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើងផងដែរ ។
សូមឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជាតិទាំងអស់ត្រូវស្វែងយល់អំពី មាត្រាសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក
ឲ្យបានច្បាស់ ១មើលសញ្ញាចរាចរណ៍ផ្លូវគោក ២សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ៣ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ៤ បច្ចេកទេស និងសុវត្ថិភាពក្នុងការបើកបរផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម