បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ដោយសារប្អូនបង្កើតចាក់សម្លាប់...

ព័ត៌មានសង្គមថ្ងៃពុធ ទី19 ខែមិថុនា ឆ្នាំ2024 ម៉ោង 9:52 នាទី ព្រឹក

បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ដោយសារប្អូនបង្កើតចាក់សម្លាប់...

«ខេត្តព្រះសីហនុ» : ករណី ឃាតកម្ម ប្អូនបង្កើតចាក់សម្លាប់បងប្រុសខ្លួន (ចាក់នឹងកាំបិតចុងស្រួច) នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០១:០០នាទីកណ្តាលអាធ្រាត្រ ស្ថិតនៅមុខបន្ទប់ជួលខាង
កើតសាលាចំការកៅស៊ូក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ

តាមប្រភពសមត្ថកិច្ច(បឋម)បានឱ្យដឹងថា មានឃាតកម្មចាក់នឹងកាំបិតចុងស្រួចមួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យ០១នាក់ឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ៤១ឆ្នាំ (ប្អូនសាកសព) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានយកកាំបិតចិតបន្លែចុង ដងជ័រពណ៌លឿង ចាក់ទៅលើឈ្មោះ ប៉ុន ភារិទ្ធ (បងបង្កើត) ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ០១កាំបិត ,ដើមដៃស្តាំ០១កាំបិត បណ្តា
លឪ្យស្លាប់នៅនឹងកន្លែង ។ 


_វត្ថុតាងចាប់យកបាន កូនកាំបិតចុងស្រួច ដងជ័រពណ៌លឿង០១ ( អា
វុធធ្វើធ្វើសកម្មភាព)  ។
_តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ប៉ុន ភារម្យ បានឆ្លើយសារភាពថា:ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួចចេញពីបន្ទប់របស់ខ្លួនមកចាក់បងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ប្រាកដមែន ដោយមូលហេតុគាត់បានយកកាំបិតផ្គាក់មករកកាប់ខ្ញុំមុនក្នុងពេលផឹកសុីស្រវឹងទាស់ពាក្យសំដីគ្នាដែលមានគ្នា០៣នាក់ជាមួយប្រពន្ធគាត់នៅ
មុខបន្ទប់គាត់ ។

 

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញយើងបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីកសាងសុំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការបន្ត តាមនីតិវិធី ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម