(ព្រះសីហនុ)៖ គោរពតាមបទបញ្ជាដ៏មុឺងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ ចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តិនៅចំណុចផ្លូវក្បាលឆាយ ស្ថិតក្នុងក្រុមទី២២ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង័្សយ ចំនួន០៣នាក់÷
១/ ឈ្មោះ រិន សុភា ហៅ អាអ៊ុយ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទទីលំនៅបច្ចុប្បន្នក្រុមទី២៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ ឈ្មោះ សាំង ឡាយ ហៅ អាចាស់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៣/ ឈ្មោះ ហាស់ សារុទ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចាប់យកវត្ថុតាងរួមមាន: ម្សៅសថ្លា ចំនួន ០២កញ្ចប់តូច ទម្ងន់ស្មើនឹង ០.៤០ក្រាម, ដែកកេះ ០១, ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូម៉ាក Today ពណ៌ទឹក្រូច គ្មានស្លាកលេខ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ៕